ក្មេងទំនើង ៣ក្រុម ដេញកាប់គ្នា ផ្អើលបន្ទាយមានជ័យ ត្រូវនគរបាលចាប់ខ្លួន ដកហូតបាន ដាវសាម៉ូរ៉ៃ៩ដើម
បន្ទាយមានជ័យ៖ ក្មេងទំនើង ៩នាក់ ត្រូវនគរបាលចាប់ខ្លួន ក្រោយពីពួកគេបានធ្វើសកម្មភាព យកដាវសាម៉ូរ៉ៃដេញកាប់គ្នា ប្រសេចប្រសាច ដូចក្នុងកុនចិន ហើយនៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៦នេះ ក្មេងទំនើងទាំងនោះ រួមទាំងអាណាព្យាបាលរបស់ពួកគេ ត្រូវបានសមត្ថកិច្ចធ្វើការអប់រំ ឲ្យស្គាល់ខុសត្រូវ ឲ្យដឹងពីផ្លូវច្បាប់ រួចដោះលេងឲ្យ វិលត្រលប់ទៅផ្ទះវិញ។
ស្នងការរងនគរបាល ខេត្តបន្ទាយមានជ័យ លោក សិទ្ធ ឡោះ បានណែនាំពន្យល់ពី ផ្លូវច្បាប់ព្រហ្មទណ្ឌ លើបទបង្កររបួសស្នាម ឬឃាតកម្ម ដែលអាចនាំអោយអ្នកប្រព្រឹត្តត្រូវទទួលទោសជាប់ពន្ធនាគា ហើយចំពោះទង្វើរបស់ក្រុមក្មេងទំនើង ទាំង៩នាក់ ដែលបានប្រព្រឹត្តគឺខុស ទាំងច្បាប់ ខុសចំពោះឪពុកម្តាយ និងសង្គម ដែលមិនចង់មានកូនក្លាយជា ក្មេងដែលសង្គលស្អប់ខ្ពើម ។ ក្រោយពីត្រឡប់ទៅវិញ ត្រូវងាកទៅខិតខំ សិក្សារៀនសូត្រ ស្តាប់ដំបូន្មានឪពុកម្តាយ និងគ្រូបង្រៀន ដើម្បីប្រែក្លាយខ្លួនទៅជាកូនល្អ សិស្សល្អ និងជាទំពាំងស្នង ឬស្សីសម្រាប់ប្រទេសជាតិ ។
សូមបញ្ជាក់ថា ក្មេងទំនើងទាំង ៣ក្រុម ត្រូវបាននគបាលចាប់ខ្លួន ដោយមួយក្រុមបានធ្វើសកម្មភាព វាយកាប់ចាក់គ្នានៅមុខ សួនស្នេហ៍ជនបទ មានគ្នា១០នាក់ ពេលដែលសមត្ថកិច្ចទៅដល់ បានរត់គេចខ្លួនអស់បន្សល់ទុក ម៉ូតូ១គ្រឿង ដាវ២ដើម បំពង់ទីបមួយ ក្រុមទី២មានឈ្មោះថា ក្រុម OMG មានគ្នា១០នាក់ដែរ បានបង្ករការអុកឡុកវាយគ្នា នៅមុខវិទ្យាល័យអូរអំបិល ត្រូវបានឃាត់ខ្លួន ៥នាក់ ក្រុមទី៣ក្រុមពង្រ មានទីលំនៅភូមិពង្រ មានការទំនាស់ជាមួយ ក្រុមសង្កាត់អូរអំបិល ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាល សង្កាត់អូរអំបិលពេល ចុះល្បាត ក៏ប្រទះឃើញបង្ក្រាប់បាន គ្នា២នាក់ ដាវស៊ាំម៉ូរ៉ៃ៤ដើម៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!