រំលោភក្មេងស្រី អាយុ៩ឆ្នាំ រួចរត់ទៅលាក់ខ្លួនបានជាង១ខែ ត្រូវសមត្ថកិច្ចចាប់ខ្លួន
ខេត្តឧត្តរមានជ័យ ៖ ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួន តាមដីកាពីបទចាប់រំលោភ ក្មេងស្រីអាយុ៩ឆ្នាំរហូតបានសម្រេច កាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥ នៅក្នុងភូមិតាដេវ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។
ជនសង្ស័យត្រូវបានចាប់ខ្លួន កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦ នៅភូមិក្រេលើ ឃុំក្រេ ស្រុកចិត្របុរី ខេត្តក្រចេះ បន្ទាប់ពីរត់ទៅសម្ងំលាក់ខ្លួន នៅទីនោះក្រោយពីធ្វើសកម្មភាព ។ ដោយការសហការគ្នារវាងប៉ូលិសស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ និងប៉ូលិសស្រុកចិត្របុរី ខេត្តក្រចេះ តាមដីកាបញ្ជាឲ្យនាំខ្លួនលេខ០៩ប.ចខ ចុះថ្ងៃទី២២ខែមករា ឆ្នាំ២០១៦ របស់លោក គង់ រតនា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង ខេត្តឧត្តរមានជ័យពីបទ ចាប់រំលោភសេពសន្ថវៈ បានសម្រេចលើជនរងគ្រោះជាកុមារី អនិតិជន ។
លោកវរសេនីយ៍ទោ ស៊ីម វណ្ណៈ អធិការនគរបាលស្រុកអន្លង់វែង បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ប៉េង ណុយ ហៅខ្នុយ ភេទប្រុស អាយុ២៣ឆ្នាំ បានធ្វើសកម្មភាពចាប់ក្មេងស្រីអាយុ៩ឆ្នាំ រំលោភបានសម្រេច កាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥ ខណៈពេលក្មេងស្រីរងគ្រោះ ធ្វើដំណើរតាមដងផ្លូវលំ ទៅសាលាបឋមសិក្សា តាដេវ ក្នុងភូមិតាដេវ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តមែន ។ យោងតាមចម្លើយនឹងយោងតាមពាក្យបណ្តឹង ពីម្តាយក្មេងស្រីរងគ្រោះ សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាននគបាល ខេត្តឧត្តរមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!