ដោយសារ​តែ​ភ្លើង​ប្រចណ្ឌ​ ម្ខាង​ដេកពេទ្យ ម្ខាង​ដេក​គុក

 
 

ខេត្តកំពត ៖ បុរស​ម្នាក់​ត្រូវ​បាន​កម្លាំង​​នគរបាល​ក្រុង​កំពត​ចាប់​ឃាត់ខ្លួន​ បន្ទាប់​ពី​បុរស​រូប​នោះ​ បាន​យក​កាំបិត​ចុង​ស្រួច​ដូច​ដាវ​ សាំ​មូ​រ៉ៃ​ទៅ​កាប់​គួ​ទំនាស់​របស់​ខ្លួន​ជា​ច្រើន​ កាំបិត​បណ្ដាល​ ឲ្យ​រង​របួសធ្ងន់ ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ ម៉ោង​១២ និង​៣០​នាទី​រំលង​ អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០១៦ នៅ​ភូមិ​ទ្វី​ខាងត្បូង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ។

ប្រភព​ព័ត៌មាន​ពី​អ្នក​រស់នៅ​ក្នុងភូមិ​ជាមួយ​គ្នា​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​នគរបាល​ ឃាត់ខ្លួន​ឈ្មោះ​សុខ ដា​វិ​ន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ឯ​ជន​រង​គ្រោះ​ឈ្មោះ រស់ ភី​រៈ ។ ទាំង​២​នាក់​ស្នាក់​នៅ​ភូមិ​កើត ហេតុ​ជាមួយ​គ្នា ។

ប្រភព​ដដែល​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ ជនសង្ស័យនិង​ជន​រង​គ្រោះ​បាន​ ទៅ​ចូលរួម​​ពិ​ធី​មង្គលការ ​​មិត្ត​ភ្តិ​នៅ​ភូមិ​ជុំ​គ្រៀល ឃុំ​ជុំ​គ្រៀល ស្រុក​ទឹកឈូ ក្នុង​ពេល​កំពុង​ហូប​ការ​នោះ​ ក៏​បាន​ទាស់​សំដី​គ្នា ហើយ​ក៏​បាន​វិល​មក​ផ្ទះ​វិញ​រៀង​ៗ​ខ្លួន ស្រាប់តែ​នៅ​វេលា​ ម៉ោង​កើតហេតុ​ខាងលើ ជនសង្ស័យ​បាន​កាន់​កាំបិត​ ចុង​ស្រួច​ដូច​ដាវ​សា​មូ​រ៉ៃ​ទៅ​កាប់​ជន​រង​គ្រោះជា​ច្រើន​កាំបិត​ បណ្តាល​ឲ្យ​រង​របួស​យ៉ាង ធ្ងន់ធ្ងរ​ជា​ច្រើន​កន្លែង ហើយ​ត្រូវ​បាន​ អ្នក​ភូមិ​រត់​មក​ជួយ​ចាប់ និង​ឃាត់ ព្រមទាំង​យក​ជន​រង​គ្រោះ​ ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ខេត្ត ដើម្បី​ជួយ​សង្គ្រោះ ។ បន្ទាប់​មក​ ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​ទៅ​ប្តឹង​ សមត្ថកិច្ច​ឲ្យ​ឃាត់ខ្លួន​ ជនសង្ស័យ​ទាំង​យប់ ។

ប្រភព​ពី​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ធ្លាប់​បាន​និយាយ​ព្រមាន​ខ្លួន​ថា ហ្អែ​ង​ឈប់​ទាក់ ទង​ប្រ​ព​ន្ធអញ ថ្ងៃក្រោយ​អញ​ឃើញ​ ឌុ​ប​ប្រ​ព​ន្ធ អញ​ទៀត ប្រយ័ត្ន​បែកក្បាល តែ​ជន​រង​គ្រោះ​និយាយ​ថា ខ្លួន​គ្មាន​បំណង​អ្វី​ទៅ​លើ​ស្ត្រី​ជា​ប្រ​ព​ន្ឋ​ជន​សង្ស័យ​​នោះ​ទេ គ្រាន់តែ​ពេល​ម៉ោង​ធ្វើការ​សួរនាំ​គ្នា​ជា​ធម្មតា ពីព្រោះ​ខ្លួន​ជា​អ្នកបម្រើ​ការងារ​ក្នុង​ហាង​ខារ៉ាអូខេ​ជាមួយ​គ្នា ។ ប៉ុន្តែ​ជនសង្ស័យ​នៅ​តែ​មិន​ទុកចិត្ត​ ជន​រង​គ្រោះ ហើយ​មានចិត្ត​ប្រចណ្ឌ​ ប្រ​ព​ន្ធខ្លួន​ជាមួយ​ជន​រង​គ្រោះ រហូត​មាន​គំនុំ​​ឈាន​ ទៅ​កាប់​ប្រហារ​ យ៉ាង​មិន​ញញើត​ដៃ​ដូច្នេះ ​។

សមត្ថកិច្ច​នគរបាល​កា​រិ​យា​ល​យ័​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ធ្វើការ​ សន្និដ្ឋាន​ពី​អង្គហេតុ​នៃ​ការ​ បង្ក​អំពើ​ហិង្សា​ទៅ​លើ​ជន​ រង​គ្រោះ គឺ​ដើម​ហេតុ​កើត ឡើង​ពី​ការ​ប្រច​ណ្ឌ​ប្រ​ព​ន្ធ ទើប​មាន​គំនុំ​ជា មួយ​ជន​រង​គ្រោះ ហើយ​ឈាន​ទៅ​ប្រព្រឹត្ត​ អំពើ​ហិង្សា​ដោយ​ចេតនា​បែប​នេះ ។

ក្រោយ​ពេល​ឃាត់ខ្លួន ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កា ន់​សាលាដំបូង​ខេត្ត​ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕




ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម