ភរិយា ស៊ុក សុភា ទម្លាយថាខ្លួនជា Fan ផ្គាប់មុខរបស់ ចន ច័ន្ទលក្ខិណា

 
 

ភ្នំពេញ៖ វាមិនមែនជារឿងចម្លែកទេ ដែលអ្នកសិល្បៈម្នាក់ៗ មានអ្នកគាំទ្រ និងស្រលាញ់ខ្លួន ហើយនៅពេលថ្មីៗនេះ អ្វីដែលគួរឲ្យចាប់អារម្មណ៍ និងភា្ញក់ផ្អើល សម្រាប់ តារាសម្តែងជើងចាស់ អ្នកនាង ចន ច័ន្ទលក្ខិណា នោះគឺសូម្បីតែភរិយារូបស្រស់ លោក ស៊ុក សុភា ក៏បានទម្លាយពីទំហំចិត្តរបស់ខ្លួន ដែលធ្លាប់តែស្រលាញ់ និងគាំទ្រតារាជើងចាស់រូបនេះ តាំងពីដើមរហូតដល់ពេលនេះ ។

ភរិយារបស់អតីតតារាសម្តែង បុរសសង្ហារដែលមានឈ្មោះល្បី លោក ស៊ុក សុភា គឺអ្នកនាង សារីនណា លុយ បានសរសេរបង្ហោះនៅលើ Facebook ផ្ទាល់ខ្លួនថា « សុំនិយាយពីតារាស្រីម្នាក់នេះ (ចន ច័ន្ទលក្ខិណា) វិញម្ដង កាលពីដំបូងដែលខ្ញុំ បានឃើញការសម្ដែង គឺរូបរាងទឹកមុខក្មេង ពេលនោះខ្ញុំចាប់អារម្មណ៍ ហើយពេញចិត្តណាស់ ព្រោះតែទឹកមុខការសម្ដែងខុសពីតារាមុន ហើយគឺគាត់ខុសគេត្រង់កម្ពស់តែម្ដង។ បន្ទាប់មកឲ្យតែចេញបទខារ៉ាអូខេ គាត់ពេលណាគឺខ្ញុំទិញទុក ឲ្យតែចេញរូបថតគាត់ គេលក់ពេលណាក៏ខ្ញុំទិញទុក។ ពេញចិត្តគាត់រហូតដល់ថ្នាក់ ក្នុងមួយកាសែតខារ៉ាអូខេ ហ្នឹងបុណ្យឲ្យតែមានរូបគាត់ទេ» ។

តាមរយៈសារបង្ហាញ ពីទឹកចិត្តស្រលាញ់គាំទ្រទៅ លើតារាជើងចាស់ អ្នកនាង ចន ច័ន្ទលក្ខិណា នោះនាងបានសរសេរបង្ហាញ ពីក្តីស្រលាញ់និងគាំទ្រទៀតថា « នៅទីបំផុតខ្ញុំក៏បានជួប ស្គាល់គាត់ផ្ទាល់ដំបូង ដែលខ្ញុំស្គាល់គាត់គឺពេលអូនបានមក សម្ដែងនៅស្រុកនេះហើយ គាត់មករួមជាមួយអតីតស្វាមីគាត់ ពេលនោះខ្ញុំបាន ចូលបន្ទប់សុំថតជាមួយគាត់ ថតរួចហើយដោយការអៀនខ្មាស់ ដោយសារក្មេងពេកអត់ហ៊ានទាន់ចេញទេ ដោយសារមនុស្សរាំជិតនោះច្រើនពេក។ លើកទីពីរ ខ្ញុំបានជួបគាត់ជាថ្មីម្ដងទៀត លើទឹកដីអូស្ដ្រាលីដដែល ។ គាត់នៅតែដាក់ខ្លួនហើយយើងមានអារម្មណ៍ ស្និទ្ធស្នាលជាមួយគ្នា និងអ្វីដែលខ្ញុំឃើញច្បាស់ គឺគាត់ចង់ឲ្យអ្នកជុំវិញគាត់ បានសុខដូចបំណង។ បន្ទាប់មកទៀតខ្ញុំបាន ជួបគាត់ញឹកញ៉ាប់ណាស់ បន្ទាប់ពីខ្ញុំបានជួបប្ដីខ្ញុំ តែអារម្មណ៍ខ្ញុំពេលនោះឲ្យតម្លៃគាត់មានកំរិតដែលខ្ញុំធ្លាប់មាន រហូតដល់ពេលមួយ ដែលមានព័ត៌មានអាក្រក់ពីគាត់ ខ្ញុំនៅមិនជឿទេ ហើយមានពេលមួយបុរសម្នាក់ សុំមិនបញ្ចេញឈ្មោះ បាននិយាយទូរស័ព្ទលឺៗ ព្រោះអ្នកដែលនិយាយជាមួយបើក speaker គាត់នោះបាននិយាយថា មីណឹងវាថោក! ! ! ពេលនោះខ្ញុំក្ដៅណាស់ ហើយពិចារណា ថាបើគាត់ថោកមែនចុះមូលហេតុអីបានជាគាត់ថោក? »។

ពាក់ព័ន្ធនឹងសារបង្ហាញ ពីក្តីស្រលាញ់គាំទ្រ តារាសម្តែងខាងលើនេះ អ្នកនាង សារីនណា លុយ ក៏បានសរសេរសារបែបវាយប្រហារ ទៅលើអ្នករិះគន់និងដៀល អ្នកនាង ចន ច័ន្ទលក្ខិណា ទៀតថា «នាងខ្ញុំក៏បានចាប់អារម្មណ៍ហើយចង់សើចថា តើហេតុអ្វីបានជាប្រុសមាត់ស្អុយម្នាក់ ហ្នឹងដៀលថាគាត់ថោក? ពេលដែលខ្ញុំដឹងលឺរឿងតែខាងក្រៅ ខ្ញុំមិនជឿហើយខឹងណាស់ ព្រោះជាស្រីដូចគ្នា ម៉្យាងធ្លាប់បានឃើញតម្លៃ ដែលគាត់មានជូន អតីតស្វាមីពេលដែលខ្ញុំជួបដំបូង គឺគាត់ឲ្យតម្លៃគ្នាណាស់ ម្លោះហើយខ្ញុំអត់ជឿទេ។ ពេលដែលខ្ញុំឃើញគេជេរថា ឲ្យគាត់ពេក ខ្ញុំក៏ផូសពន្យល់អ្នកទាំងនោះថា តម្លៃគាត់អ្វីខ្លះ នឹងនរណាខ្លះធ្វើបានដូចគាត់? បន្ទាប់មកខ្ញុំក៏បានជួបគាត់សាជាថ្មីនៅលើទឹកដីខ្មែរ យប់នោះហើយដែលខ្ញុំ បានយល់ពីគាត់ច្បាស់ ទាំងដែលគាត់អត់បានដឹងខ្លួនទេ គឺខ្ញុំយល់នៅអ្វីដែលខ្ញុំបានឃើញ គឺនារីដែលខ្ញុំតែងគោរព ឲ្យតម្លៃម្នាក់នេះ ជាមនុស្សត្រង់ មិនលាក់លៀម មិនរៀបរឹកពារទេ ឃើញយ៉ាងម៉េចគឺអញ្ចឹង ។ ចំណុចនេះហើយដែល ជាចំណុចសំខាន់ធ្វើឲ្យ ខ្ញុំមិនស្ដាយក្រោយនឹងគំាទ្រគាត់រហូត ដែលកាន់តែស្គាល់គឺកាន់ តែឃើញការលះបង់របស់គាត់ ចំពោះអ្នកដែលនៅជុំវិញខ្លួន ហើយក៏នឹកគិតខឹង និងប្រុសថោកម្នាក់ ដែលមិនដឹងច្បាស់ផង ហ៊ានដៀលគេ ត្រង់ខ្លួនឯងថោករកលេខដាក់គ្មាន។ នេះហើយដែលជាមូលហេតុធ្វើឲ្យ ខ្ញុំចេះតែមានតម្លៃជូនបងស្រីម្នាក់នេះ រហូតដល់សព្វថ្ងៃឃើញគាត់ មិនសម្រាក់ខិតខំ នឹងការងារគឺរឹតតែជាស្រ្ដីដែលមានតម្លៃ ម្លោះហើយមិនបាច់ចាំមានអ្នកមកផ្លែផ្កាទេ "មាសសុទ្ធមិនខ្លាចភ្លើង"»៕







ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម