អ្នកគាំទ្រ រន្ធត់ចិត្ត បន្ទាប់ពីឃើញ រូបថតថ្មី របស់ស្រីស្អាត Seolhyun សមាជិកក្រុម AOA
កូរ៉េខាងត្បូង៖ ក្រុមអ្នកគាំទ្រជាច្រើន បាននាំគ្នាជជែកពិភាក្សា ស្ទើរតែគ្រប់បណ្តាញសង្គម អំពីរូបថតថ្មីរបស់ Seolhyun ដែលត្រូវបានគេបង្ហោះ លើអីុនធឺណិតនាពេលថ្មីៗនេះ។
ជាការពិតណាស់ ស្រីស្រស់ SeolHyun ជាតារាចម្រៀងស្រីម្នាក់ ដែលគេល្បីថានាង មានរូបសម្ផស្សស្រស់ស្អាត ពីធម្មជាតិដោយមិនបានកែកុនដូចតារាផ្សេងៗឡើយ។ ប៉ុន្តែនារយៈពេលចុងក្រោយនេះ បន្ទាប់ពីរូបថតថ្មីរបស់នាងបានលេចចេញស្រីស្រស់ Seolhyun ត្រូវបានក្លាយជាប្រធានបទក្តៅគគុក នៅលើបណ្តាញអីុនធឺណិត និងទទួលបានការចាប់អារម្មណ៍ យ៉ាងច្រើនពីសាធារណៈជនផងដែរ។
គួរឲ្យដឹងថា កញ្ញា Seolhyun គឺនាងជាតារាស្រី ដែលមានសំបុរស្រអែម មិនសូវសរឡើយ ប៉ុន្តែរយៈពេលប៉ុន្មានថ្ងៃមុននេះ នាងបានចូលរួមក្នុងកម្មវិធីបង្ហាញម៉ូតមួយ ដែលពេលនោះ នាងបានស្លៀករ៉ូបពណ៌ខ្មៅ បូករួមជាមួយនឹងកាបូបកាន់នៅនឹងដៃនាង ដែលបានបង្ហាញពីភាពថ្លៃថ្នូរ និងរាងដ៏ស្រលូនរបស់នាង។ តែអ្វីដែលធ្វើឲ្យអ្នកទាំងអស់គ្នាភ្ញាក់ផ្អើល គឺថាប្រហែលមកពី ការផាត់ម្សៅមានភាពក្រាស់ពេក បូករួមជាមួយនឹងភ្លើងហ្វាផង ទើបជាហេតុដែលធ្វើឲ្យមុខរបស់ Seolhyun ក្លាយជាប្រធានបទជជែកទៅវិញ។
ទន្ទឹមនឹងនេះ មានមតិប្រិយមិត្តគាំទ្រមួយចំនួនបាននិយាយថា៖ “ហេតុអ្វីបានជាមុខដ៏ស្រស់ផូផង់របស់នាង ក្លាយទៅជាបែបនេះ? ខ្ញុំគិតថា នាងអត់ផាត់មុខ គឺស្រស់ស្អាតជាង … ហើយនាងគួរតែផ្លាស់ប្តូររបៀបផាត់មុខចេញទៅ”៕
ប្រភព៖ Koreaboo
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!