OUKITEL K4000 ទូរស័ព្ទស្មាតហ្វូន អាចប្រើជាញញួរ ដំដែកគោល បានមកដល់ទីផ្សារកម្ពុជាហើយ!
រាជធានីភ្នំពេញ ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០១៦៖ OUKITEL ជាម៉ាកទូរស័ព្ទដ៏ល្បីមួយនៅ ប្រទេសចិន និងកំពុងមានវត្តមានក្នុងទីផ្សារ ប្រទេសកម្ពុជាហើយ ជាមួយការចេញលក់ទូរស័ព្ទ ស្មាតហ្វូន នៅទីផ្សារកម្ពុជា ចំនួន ៧ ម៉ូដែលគឺ Oukitel C1, Oukitel Original One, Oukitel U2, Oukitel U8, Oukitel U10, Oukitel U7 Pro និង Oukitel K10000 ។ នៅថ្ងៃនេះ OUKITEL បានដាក់សម្ពោធជាផ្លូវការទូរស័ព្ទរបស់ខ្លួននៅទីស្នាក់ការកណ្តាល ក្រុមហ៊ុនសែលកាត ជាមួយនឹងការដាក់បង្ហាញ នូវទូរស័ព្ទម៉ូដែលថ្មី របស់ខ្លួនដ៏ពិសេសបំផុតគឺ OUKITEL K4000 ជាស្មាតហ្វូន ដែលមានអេក្រង់រឹងមាំ ការពារការកោសឆ្កូត អាចប្រើជាញញួរដំដែកគោលបាន។
ជាកិច្ចស្វាគមន៍ពីសំណាក់ លោក Laszlo Barta នាយកផ្នែកពាណិជ្ជកម្ម ក្រុមហ៊ុនសែលកាត បានចូលរួម ស្វាគមន៍ ការមកដល់ ជាពិសេសនៃទូរស័ព្ទ Oukitel K4000 ដែលមានអេក្រង់រឹងមាំ ជាមួយថាមពលថ្មកាន់ បានយូរ។ ក្រុមហ៊ុនសែលកាត ដែលជាក្រុមហ៊ុនទូរសព្ទ ចល័តជាទីទុកចិត្ត និងឈានមុខគេនៅ កម្ពុជា ស្វាគមន៍ នឹងកិច្ចសហការជាដៃគូ ជាមួយក្រុមហ៊ុន Polaris Mobile International ក្នុងការនាំមកទូរស័ព្ទស្មាតហ្វូន ដែលមានតម្លៃសមរម្យបំផុត ប្រកបដោយគុណភាព និងមានបំពាក់បច្ចេកវិទ្យាថ្មី ទំនើប 4G LTE ដែលកំពុងពេញនិយមស្រប ពេលដែលក្រុមហ៊ុន សែលកាតបាន ដាក់ដំណើរការ ប្រពន្ធ័ប្រតិបត្តិការ 4G LTE។ ទូរស័ព្ទ ស្មាតហ្វូន Oukitel ទាំងអស់ម៉ូដែលក៏នឹងមានលក់នៅគ្រប់ការិយាល័យ សែលកាតទាំងអស់ ព្រមទាំងមានការផ្ដល់ជូន គម្រោងបង់រំលស់រយៈពេល 12ខែ បូករួមទាំងកញ្ចប់ គម្រោងសម្រាប់ទូរស័ព្ទ លេងអ៊ីនធើណិត និងផ្ញើសារ បណ្ដាញសង្គមផងដែរ។
ថ្លែងក្នុងពិធីសម្ពោធជាផ្លូវការទូរស័ព្ទ OUKITEL លោក ជា មុនី នាយកប្រតិបត្តិក្រុមហ៊ុន Polaris Mobile International បានមានប្រសាសន៍ថា “ Oukitel K4000 ជាស្មាតហ្វូន 4G ដែលអតិថិជន នឹកស្មានមិន ដល់ពីសមត្ថភាពរបស់វា ដែលអាចប្រើជាញញួរដំដែកគោល ម៉ូតូកិនមិនបែក មានថាមពលថ្មកាន់បានយូរ។ និយាយរួមទៅ វាមិនចាំបាច់ពឹងផ្អែក Powerbank, Case, និងស្រ្គីនកញ្ចក់ ដូចជាស្មាតហ្វូន ធម្មតានោះទេ។ OUKITEL ជាទូរស័ព្ទស្មាតហ្វូន ដែលមានតម្លៃសមរម្យបំផុត សមត្ថភាពខ្ពស់ រចនាឡើងបែប ទាន់សម័យ មានមុនងារ គួរជាទីគាប់ចិត្ត ថែមទាំងមានភ្ជាប់ជាមួយប្រព័ន្ធ 4G ដែលជាបច្ចេកវិទ្យា ចុងក្រោយក្នុងការ ប្រកួតប្រជែងក្នុងទីផ្សារកម្ពុជា។”
ដើម្បីដឹងអោយកាន់តែច្បាស់ និងលម្អិតអំពី ស្មាតហ្វូន OUKITEL K4000 មានលក្ខណសម្បត្តិ ដូចតទៅ: Oukitel K4000 មានស៊ីម ២ ដំណើរការលើប្រព័ន្ធ 4G មានអេក្រង់ទំហំ 5 អ៊ីញ ប្រភេទ IPS អាចបង្ហាញរូបភាពបានក្នុងកម្រិត 1280 x 720 ភិចសែល ប្រើអេក្រង់ជា Tempered Glass ចំនួន 3 ស្រទាប់ ដោយកញ្ចក់ ការពារ ជាប្រភេទ 2.5D ដែលអាចការពារ កម្លាំងឆ្កូត កម្លាំងសង្កត់ និងរឹងមាំ អាចការពារ ការប៉ះទង្គិចបាន យ៉ាងល្អបំផុត។
Oukitel K4000 ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android Lollipop v5.1 មានអង្គផ្ទុកទិន្នន័យ ខាងក្នុងម៉ាស៊ីនទំហំ 16GB និង សម្រាប់ផ្នែកកម្លាំងម៉ាស៊ីនវិញ វាត្រូវបានបំពាក់ដោយ បន្ទះឈីប MediaTek MT6735 មានស៊ីភីយូ ចំនួន 4 គ្រាប់ មានល្បឿន 1.0 GHz មាន GPU ប្រភេទ Mali T720 អមមកជាមួយនឹង រ៉េមទំហំ 2GB បំពាក់ទៅដោយកម្លាំងថ្មរហូតដល់ 4000 mAh ដើម្បីធានាថាជាស្មាតហ្វូន មានថ្មកាន់បានយូរ។ Oukitel K4000 ត្រូវបានបំពាក់ មកជាមួយនឹង កាមេរ៉ាខាងក្រោយ ទំហំ 13 មេហ្គាភិចសែល ប្រើប្រាស់ ស៊ិនស័ររបស់ SONY និងកាមេរ៉ាខាងមុខ មានទំហំ 5 មេហ្គាភិចសែល។
អំពីក្រុមហ៊ុនទូរស័ព្ទ Oukitel
OUKITEL ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Shenzhen Yunji Intelligent Technology Co. Ltd ដែលមាន រោងចក្រនៅខេត្តស៊ិនចិន ប្រទេសចិន ដែលបានចាប់ផ្តើមផលិត ស្មាតហ្វូនក្នុងឆ្នាំ 2007 ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាដែលផ្តោតសំខាន់ ទៅលើការរចនា រូបរាងទូរស័ព្ទ, R&D, សង្វាក់ផលិតកម្ម និងសេវាកម្មអតិថិជន ក្នុងប្រទេសចិនក៏ដូចជាសាកលលោក។ គេហទំព័រ: www.oukitel.cc
អំពីក្រុមហ៊ុន Polaris Mobile International
Polaris Mobile International Co, Ltd. ជាក្រុមហ៊ុនចែកចាយទូរស័ព្ទចល័តមួយនៅ ក្នុងប្រទេសកម្ពុជា កំពុងចែកចាយ ទូរស័ព្ទម៉ាកថ្មី Oukitel InFocus Philips។ កិច្ចសហប្រតិបត្តិការរវាង Oukitel និង Polaris Mobile ធ្វើអោយយើងមានទំនុក ចិត្តក្នុងការផ្តល់ផលិតផលល្អ គុណភាពខ្ពស់និង តម្លៃសមរម្យ ដល់អតិថិជនកម្ពុជា។
មជ្ឈមណ្ឌលតាំងលក់ និងជួសជុល ផូឡារីស
អគារលេខ 461 មហាវិថីព្រះមុនីវង្ស សង្កាត់បឹងព្រលឹត ខ័ណ្ឌ 7 មករា ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។
ទូរស័ព្ទ 023 217 668 / 078 266 168
គេហទំព័រ: www.polariscambodia.com
សារអេឡិចត្រូនិច: [email protected]
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!