គូស្នេហ៍មួយគូ រត់ពន្ធលុយខ្មោច ជិត ៥លានដុល្លារ ចូលសហរដ្ឋអាមេរិក
សហរដ្ឋអាមេរិក៖ គូស្នេហ៍មួយគូ បានរត់ពន្ធប្រាក់ជិត ៥លានដុល្លារ ដែលសុទ្ធសឹងជាប្រាក់ក្លែងក្លាយ នេះបានតាមអាជ្ញាធរ របស់សហរដ្ឋអាមេរិក បានបង្ហាញឡើង។
តាមប្រភពព័ត៌មានបានឲ្យដឹងថា អាជ្ញាធរបានបង្អាក់ដំណើរ អ្នកដំណើរ២រូប ជាគូស្នេហ៍នឹងគ្នា បន្ទាប់ពីពួកគេ បានមកដល់ ព្រលានយន្ដហោះ Detroit Metropolitan ដែលស្ថិតក្នុងរដ្ឋ Michigan មានជើងហោះហើរពី សេអ៊ូល ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃសុក្រ ទី ១២។ មន្ដ្រីគយ និងការពារព្រំដែន បានរកឃើញ ប្រាក់ក្លែងក្លាយ៩៣បាច់ ដែលជាក្រដាសប្រាក់ ១០០ដុល្លារ និង ៣២បាច់ទៀត ជាប្រាក់វៀតណាមក្លែងក្លាយ (ដុង) ក្នុងវ៉ាលីរបស់ពួកគេ។
ប្រាក់ក្លែងក្លាយ (លុយខ្មោច) ដែលរឹបអូស មានចំនួន ៤.៦៥លានដុល្លារ
យ៉ាងណាមិញ ទឹកប្រាក់ខាងលើបើសរុបចូលគ្នាគឺ មានចំនួន ៤.៦៥លានដុល្លារ ដែលប្រាក់ទាំងនោះ ត្រូវបានគេហៅថា ជាលុយខ្មោច ដែលគេបោះពុម្ពឡើង ដើម្បីដុតជូនដល់អ្នកស្លាប់ ដែលភាគច្រើន ធ្វើឡើងនៅក្នុងអាស៊ី។
នេះបើតាម នាយកផ្នែកគយ និងការពារព្រំដែនលោក Devin Chamberlain បានបញ្ជាក់ឲ្យដឹងថា ការប៉ុនប៉ងនាំចូល រូបិយប័ណ្ណក្លែងក្លាយ ក្នុងចំនួនប៉ុណ្ណាក៏ដោយ និងទោះជាគ្មានបំណាងណាមួយក្ដី ក៏អាចក្លាយ ជាផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ដំណើរផងដែរ។ គួរបញ្ជាក់ថា ប៉ូលីសផ្នែកសើុបអង្កេតក្នុងស្រុក និង ប៉ូលីសសំងាត់សហរដ្ឋអាមេរិក បានរឹបអូសប្រាក់ទាំងនេះទុក ខណៈប្ដីប្រពន្ធខាងលើ ត្រូវបានមន្ដ្រីផ្នែកគយនិង ការពារព្រំដែន អនុញ្ញាតឲ្យបន្ដដំណើរ របស់ពួកគេ៕
រូបតំណាង៖ លុយខ្មោច ដែលភាគច្រើនជនជាតិចិន តែងតែដុត ជូនដល់អ្នកចែកឋាន
នេះជាចំណេះដឹងមួយ ដែលបងប្អូនប្រិយមិត្ដអានគួរស្វែងយល់ និងជៀសវាង ក្នុងករណីមានបំណង នាំប្រាក់ក្លែងក្លាយ ទៅក្រៅស្រុក ជាពិសេសសហរដ្ឋអាមេរិក ដើម្បីយកទៅដុត និងធ្វើបុណ្យបែបប្រពៃណីនៅទីនោះ៕
ប្រភពពី បរទេស
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!