បែកធ្លាយ Miley Cyrus និង Liam Hemsworth លួចរៀបការស្ងាត់ៗ នៅឆ្នេរសមុទ្រអូស្ត្រាលី

 
 

អូស្ត្រាលី៖ សូមចូលរួមសោកស្តាយផង ចំពោះអ្នកដែលរំពឹងថា នឹងបានអញ្ចើញចូលរួម ក្នុងពិធីរៀបការរបស់ Miley Cyrus និង Liam Hemsworth ព្រោះពួកគេបានរៀបការជាមួយគ្នា យ៉ាងស្ងាត់ៗរួចទៅហើយ។

នាង Miley Cyrus និងលោក Liam Hemsworth អ្នកទាំង២ ធ្លាប់បានភ្ជាប់ពាក្យជាមួយគ្នា ២លើកមកហើយ ស្រាប់តែពេលថ្មីៗនេះ អ្នកទាំង២ ត្រូវបានប្រភពទម្លាយឲ្យដឹង និងបានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំង អំពីដំណឹងរៀបការស្ងាត់ៗរបស់ពួកគេ ក្នុងអំឡុងពេលពិធីបុណ្យមួយ នៅលើឆ្នេរសមុទ្រអូស្រ្តាលី។ ប៉ុន្តែមិនថាយ៉ាងណា ក្រុមអ្នកគាំទ្រជាច្រើន បាននាំគ្នាអបអរសាទរ ចំពោះគូស្វាមី ភរិយា ថ្មីថ្មោងមួយគូនេះផងដែរ។

ទស្សនាវដ្តី Life & Style បានឲ្យដឹងថា​ Miley និង លោក Liam  បានប្រារព្ធ ពិធីអាពាហ៍ពិពាហ៍នៅពេលថ្ងៃលិចយ៉ាងសម្ងាត់ នៅចំថ្ងៃឈប់សំរាកនារដូវរងាកន្លងទៅនេះ។ បន្ទាប់ពីរៀបការរួច ទើបពួកគេ ប្រាប់មិត្តភក្តិជិតស្និទ្ធរបស់ពួកគេតាមក្រោយថា ពួកគេបានរៀបការរួចហើយ ហើយនៅពេលបច្ចុប្បន្ន ពួកគេទាំង២ បានហៅគ្នាទៅវិញទៅមកថា “ប្តីសម្លាញ់” ឬ “ប្រពន្ធសម្លាញ់” តែម្តង៕



 



ប្រភព៖ Hollywoodlife

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម