ផឹកស្រា​ស្រវឹង ខឹង​ឪពុក​ ចង.ក​សម្លាប់​ខ្លួន

 
 

ខេត្ត​ព្រះ​សីហ​នុ ៖​ នៅ​វេលា​ម៉ោង ០២​និង​១៥​នាទី រសៀល ថៃ្ង​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៦ ស្ថិតក្នុង​ភូមិ​គី​រី​វ័​ន្ត ឃុំ​សឹ្ទ​ង​ឆាយ ស្រុក​កំពង់​សិលា ខេត្ត​ព្រះ​សី​ហនុ មាន​ករណី​ចង.ក ​សម្លាប់​ខ្លួន​មួយ ​កើតឡើង ។

សាកសព​ដែល​បាន​ចង.ក​ សម្លាប់​ខ្លួន​នោះ​ ត្រូវ​បាន​គេ​ស្គាល់​ថា ឈ្មោះ ហួរ ធា​វុ​ធ ភេទ​ប្រុស អាយុ ២៣​ឆ្នាំ សញ្ជាតិ​ខែ្ម​រ មានមុខ​របរ ជា​កសិករ ។ នៅ​នឹង​កន្លែង​កើតហេតុ ដែល​សព​ជន​រង​គ្រោះ​ ចង.ក​នោះ គេ​សង្កេត​ឃើញ ចង.ក​នឹង​ក្រមា​ ជាប់​នឹង​ធ្នឹម​ផ្ទះ សាកសព​ឈរ​ បែរមុខ​ទៅ​ទិស​ខាងលិច ពុំ​មាន​ពាក់អាវ តែ​ស្លៀកខោ​ពណ៌​ខ្មៅ​ជើងវែង ខ្សែក្រវាត់​ពណ៌​ខ្មៅ មាន​ស្លាកស្នាម​ខ្សែរឹត.​ក មាន​ទឹកសំបោរ​ ហូរ​តាម​ច្រមុះ មាន​ទឹកកាម​សើម ​នៅ​ចុង​ប្រដាប់​ភេទ​។

បន្ទាប់​ពី​នគរបាល​ជំនាញ​ ធើ្វ​កោសល្យ​ពិច័យ​រួច ស​និ្ន​ដ្ឋា​ន​ថា​ សព​ខាងលើ​ ពិតជា​បាន​ចង​.ក សម្លាប់​ខ្លួន​មែន  មូលហេតុ​ដែល​ឈាន​ដល់ ​ចង.ក​សម្លាប់​ខ្លួន​នេះ តាម​ប្រភព​ច្បាស់ការ​ និយាយថា ជន​រងគ្រោះ ​ផឹកស្រា​ស្រវឹង​មាន​ទំនាស់ ​ជាមួយ​ឪពុក ។

សាកសព​ខាងលើ​ ត្រូវ​បាន​សមត្ថកិច្ច ​ប្រគល់​ទៅ​ឲ្យ​ឈ្មោះ សុខ យ៉េន ភេទ​ស្រី អាយុ ៥១​ឆ្នាំ (​ត្រូវជា​ម្តាយ​ប​ងើ្ត​ត​សព​) មាន​ទីលំនៅ សិ្ថ​ត​ក្នុងភូមិ​ឃុំ​ខាងលើ ដើម្បី​ទទួលខុសត្រូវ រក្សា​សព ធើ្វ​បុណ្យ​តាម​ប្រពៃណី ទៅ​តាម​ការ​សម្រេច ​របស់​ក្រុម​គ្រួសារ​នៃ​សព៕



ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម