ជន២នាក់ ពាក់ស្បង់ចីវរ ដើររៃអង្គាសប្រាក់ ក្នុងផ្សារខ្នាចរមាស សង្ស័យឃាត់សួរនាំ រត់រួចម្នាក់
ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍ឱ្យដឹងថា អ្នកភូមិបាននាំគ្នា ឃាត់ព្រះសង្ឃ២អង្គ ដែលកំពុងដើររៃអង្គាសប្រាក់ នៅផ្សារខ្នាចរមាស ស្ថិតក្នុងឃុំខ្នាចរមាស ស្រុកបវេល កាលពីវេលា ម៉ោង០៩ព្រឹក ថ្ងៃទី១៩ កុម្ភៈ បន្ទាប់ពីមានការសង្ស័យថា លោកសង្ឃទាំង២អង្គនេះ ជាសង្ឃក្លែងក្លាយ ប៉ុន្តែបន្តិចក្រោយមក ស្រាប់តែលោកសង្ឃម្នាក់ បានលួចរត់បាត់ នៅពេលសមត្ថកិច្ច មិនព្រមចាត់ការ តាមការស្នើសុំ ពីប្រជាពលរដ្ឋ។
ព្រះសង្ឃដែលគេសង្ស័យថា ជាសង្ឃក្លែងក្លាយនោះ ឈ្មោះជា វណ្ណៈ អាយុ២២ឆ្នាំ បានរត់រួច និងម្នាក់ទៀតឈ្មោះដឹប ឧត្តម អាយុ១៩ឆ្នាំ ។ នៅពេលឃាត់ខ្លួន សង្ឃទាំង២អង្គ បានប្រាប់ថា ខ្លួនគង់នៅវត្តសិរីសួស្ដី នៅស្រុកបរិបុណ៍ ខេត្តកំពង់ឆ្នាំង ហើយដើររៃអង្គាសប្រាក់នេះ គឺយកទៅធ្វើបុណ្យ ឆ្លងប្រាសាទមុខបួន នៅក្នុងវត្កខាងលើនេះ ។ ប៉ុន្តែមិនមានលិខិតស្នាម ឬឆាយាសម្គាល់ខ្លួនថា ជាសង្ឃពិតប្រាកដនោះទេ ។
ប្រភពបញ្ជាក់ថា ក្រោយពីឃាត់ខ្លួនភ្លាមៗ គេបានរាយការណ៍ ទៅសមត្ថកិច្ចប៉ុស្ដិ៍ខ្នាចរមាស ឱ្យជួយអន្តរាគមន៍ តែបែរជាខាងសមត្ថកិច្ច ឆ្លើយតបវិញថា ពួកគេមិនមានសិទ្ធិ ចាត់ការលើសង្ឃក្លែងក្លាយទេ ហើយបានប្រាប់ពលរដ្ឋ ឱ្យទាក់ទងទៅខាង មន្ទីរធម្មការ និងសាសនា ចាត់ការវិញ ។
ប្រជាពលរដ្ឋបន្ថែមថា ពួកគេបានឃាត់ខ្លួន សង្ឃទាំង២នាក់នោះ ដើម្បីរង់ចាំអន្តរាគមន៍ ពីសមត្ថកិច្ច តែមិនសមត្ថកិច្ចអើពើ ស្រាប់តែសង្ឃម្នាក់ ឈ្មោះ ជា វណ្ណៈ បានលួចរត់បាត់ សល់តែម្នាក់ ។ ប្រជាពលរដ្ឋនិយាយទៀតថា ក្រោយពីដឹងថា ជនទាំង២នាក់ ទំនងជាសង្ឃក្លែងក្លាយ អ្នកលក់ដូរ ក្នុងផ្សារខ្នាចរមាស មានការភ័យស្លន់ស្លោរ តែម្ដង ដោយសារតែ នៅផ្សារខ្នាចរមាស ធ្លាប់មានរឿងចោរលួច ចោរប្លន់ កាលពីពេល កន្លងទៅថ្មីៗនេះ ទើបពួកគេភ័យខ្លាច សង្ឃទាំង២នាក់នោះ ក្រែងជាមនុស្ស មានសមាសភាពមិនល្អ ។
ពួកគេបានរាយការណ៍ ប្រាប់សមត្ថកិច្ច បែរជាសមត្ថកិច្ច មិនអើពើទៅវិញ ។ ពេលនេះ ប្រជាពលរដ្ឋបានប្រគល់សង្ឃមួយអង្គនោះ ទៅឱ្យគណៈកម្មការ វត្តខ្នាចរមាស គ្រប់គ្រងបណ្ដោះអាសន្នហើយ ដើម្បីរង់ចាំខាងមន្ត្រីធម្មការ ចុះទៅសួរនាំ និងចាត់ការបន្ត ។
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!