ក្រុមប្រជាពលរដ្ឋ ស្រុកគងពិសី វាយចោរកាច់ក ម៉ូតូម្នាក់ស្លាប់

 
 

កំពង់ស្ពឺ៖ ចោរកាច់កម៉ូតូម្នាក់ត្រូវបាន ក្រុមប្រជាពលរដ្ឋ ស្រុកគងពិសី នាំគ្នាវាយម្នាក់មួយ មួយជើង បណ្តាលស្លាប់ភ្លាមៗនៅកន្លែង កើតហេតុ ក្រោយពីបានធ្វើសកម្មភាពកាច់កម៉ូតូ តែត្រូវបានម្ចាស់ ម៉ូតូឃើញទាន់ កាលវេលាម៉ោង ១៦ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតក្នុងភូមិស្វាយជ្រុំ ឃុំកុមាររាជា ស្រុកបាទី ខេត្តតាកែវ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលហេតុ ជនសង្ស័យបានធ្វើសកម្មភាព កាច់កម៉ូតូ តែត្រូវបានម្ចាស់ ឃើញទាន់ ក៏ស្រែកដេញចាប់ដល់ ចំណុចភូមិព្រែនុក ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។  ហើយត្រូវបានប្រជាពលរដ្ឋចាប់បាន និងវាយទៅលើ ជនសង្ស័យ បណ្តាលអោយស្លាប់ភ្លាមៗតែម្តង។

ជនសង្ស័យដែលបានស្លាប់ខាងលើ ពុំទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយទេ ។ បច្ចុប្បន្នកម្លាំង អាវុធហត្ថ និងកម្លាំងនគរបាល កំពុងតែស្រាវជ្រាវ រកអត្តសញ្ញាណ របស់ជនសង្ស័យ៕




ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម