ស្ត្រីវិកលចរិតម្នាក់ គ្រោះថ្នាក់ចរាចរណ៍ ពេទ្យមិនព្យាបាល ត្រូវបានលោកស្នងការ មានប្រតិកម្ម
ខេត្តកណ្តាល ៖ ស្ត្រីវិកលចរិកម្នាក់ ដើរឆ្លងផ្លូវ ត្រូវរថយន្តបុក រងរបួសធ្ងន់ ប៉ូលិសចរាចរណ៍ ដឹកយកទៅឱ្យមន្ទីរពេទ្យបង្អែក ជ័យជំនះ ជួយសង្គ្រោះ ត្រូវបាននគរបាលប្រាប់ថា បែរជាត្រូវគ្រូពេទ្យ មិនយកចិត្តទុកដាក់ ក្នុងការសង្គ្រោះជីវិត ស្ត្រីវិកលចរិតនោះ ព្រោះប្រហែល ក្រុមគ្រូពេទ្យ ទាំងនោះគិតថា ស្ត្រីវិកលចរិកនេះ គ្មានលុយបង់ថ្លៃព្យាបាល ។
ដោយក្តីអាណិតអាសូរ ស្ត្រីរងគ្រាះវិកលចរិក ដែលត្រូវរថយន្ត បុករងរបួសធ្ងន់ ស្ទើរស្លាប់ស្ទើររស់ ទៅហើយ បែរជាគ្រូពេទ្យ មិនយកចិត្តទុក្ខដាក់ សង្គ្រោះជីវិត ធ្វើឱ្យលោកអ៊ាវ ចំរើន ស្នងការខេត្តកណ្តាល បញ្ជាឱ្យមន្ត្រីប៉ូលិស ក្រោមឱវាទរបស់គាត់ ប្រាប់ទៅក្រុមគ្រូពេទ្យទាំងនោះ ឆាប់ព្យាបាលស្ត្រីរងគ្រាះ វិកលចរិកនោះភ្លាម មិនថាអស់លុយប៉ុន្មាន ក្នុងថ្លៃព្យាបាលទេ លោកជាអ្នកចេញទាំងអស់ ទើបធ្វើឱ្យក្រុមគ្រូពេទ្យ ទាំងនោះឮ ក៏យកចិត្តទុកដាក់ ជួយសង្គ្រោះជីវិត ស្ត្រីវិកលចរិកនោះភ្លាម ដោយយកចិត្តទុកដាក់ ថែមទៀតផង ។
មិនត្រឹមតែប៉ុណ្ណោះទេ លោកអ៊ាវ ចំរើន ស្នងការនគរបាល ខេត្តកណ្តាល បានដាក់បញ្ជាឱ្យ កម្លាំងរបស់លោកជួយមើលថែព្យាបាល ស្ត្រីអាយុ២៧ ឆ្នាំម្នាក់ ដែលរងគ្រោះថ្នាក់ចរាចរណ៍ កាលពីវេលាម៉ោង ជិត១២យប់ ថ្ងៃទី១៧ កុម្ភៈ ២០១៦ ស្ថិតនៅចំណុច មុខរោងចក្រដើមត្នោត លើកំណាត់ផ្លូវលេខ១១៥ ស្ថិតក្នុងភូមិសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយសាររថយន្តមួយគ្រឿង បើកបុកទាំងកំរោល នៅពេលស្ត្រីរងគ្រោះកំពុងធ្វើដំណើរ នៅលើដងផ្លូវ ។
លោកស្នងការ បានប្រាប់កម្លាំងរបស់លោក ឱ្យជម្រាបទៅដល់លោកគ្រូពេទ្យ នៅក្នុងមន្ទីរពេទ្យជ័យជំនះ ឯក្រុងតាខ្មៅថា ព្យាបាលអស់លុយប៉ុន្មាន ក៏ដោយ លោកជាអ្នកចេញប្រាក់ ទាំងអស់ ។ ការដាក់បទបញ្ជានេះ បន្ទាប់ពីលោកទទួលបាន ព័ត៌មានថា លោក ឡាង លន់ អធិការរងក្រុងតាខ្មៅ ទទួលបន្ទុកផ្នែកចរាចរណ៍ផ្លូវគោក បានដឹកនាំកម្លាំង យកស្ត្រីរងគ្រោះ ទៅដល់មន្ទីរពេទ្យជ័យជំនះ ហើយក្រុមគ្រូពេទ្យ មិនរវល់សង្គ្រោះអ្នកជំងឺ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!