រត់ឆ្លងកាត់រណ្ដៅភ្លើង កំពុងតែឆាបឆេះ បែរជាជំពប់ជើងដួល (មានវីដេអូ)

 
 

ឥណ្ឌា៖ កាលពីពេលថ្មីៗនេះ ស្ដ្រីម្នាក់បានដួលនៅលើរណ្ដៅភ្លើង ដែលពោរពេញទៅដោយ អណ្ដាតភ្លើង កំពុងតែ ឆាបឆេះយ៉ាង សន្ធោរសន្ធៅ គួរឲ្យព្រឺព្រួច និងស្លុតជាខ្លាំង។

ហេតុការណ៍មួយនេះ បានកើតឡើងក្នុងអំឡុងពិធីបុណ្យ Ramalingeshwara Brahmotsava មិនបញ្ជាក់ពីទីតាំងច្បាស់លាស់ ដែលស្ដ្រីខាងលើបានព្យាយាមរត់ ឆ្លងកាត់រណ្ដៅភ្លើងមានទំហំតូច ជាមួយនឹង ប្រជានជនដទៃទៀត។ អ្វីដែលមិនរំពឹងទុក គាត់បែរជាជំពប់ជើងដួល និងអូសពីលើ រណ្ដៅភ្លើងនោះ និងធ្វើឲ្យសំពត់របស់គាត់ ឆាបឆេះផងដែរ។ ជាសំណាង ដែលក្រុមប៉ូលីសបានធ្វើការ ចាប់អូសគាត់ចេញពីលើនោះ ទាន់ពេលវេលា និងបញ្ជូនទៅកាន់មន្ទីរពេទ្យនៅក្បែរនោះ។

យ៉ាងណាមិញ មានការរាយការណ៍ថា គាត់មិនបានរងរបួសធ្ងន់ធ្ងរអ្វីនោះទេ តែទោះជាយ៉ាងណា សកម្មភាពបែបនេះ ពិតជាមានគ្រោះថ្នាក់ សូមទស្សនាវីដេអូទាំងអស់គ្នា៖



ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម