ស្រ្តីម្នាក់ សម្រាលកូន នៅក្នុងបន្ទប់ទឺកអាហារដ្ឋាន រួចទុកកូនចោល ដើរចេញធ្វើព្រងើយ (មានវីដេអូ)
អាមេរិក៖ ថ្មីៗនេះមនុស្សជាច្រើនកំពុងតែមានការភ្ញាក់ផ្អើល និងងឿងឆ្ងល់ជាខ្លាំង នូវទង្វើស្រ្តីដែលជាម្តាយចិត្តខ្មៅម្នាក់ ដែលបានបង្កើតកូនហើយ ទុកកូនចោល។
តាមប្រភពបានឲ្យដឹងថា ស្រ្តីម្នាក់នោះឈ្មោះ Mary Grace Trinidad អាយុ៣៨ឆ្នាំ ដែលពេលនេះ ត្រូវបានប៉ូលិសធ្វើការចាប់ខ្លួន បន្ទាប់ពីរូបនាងបានសម្រាលកូននៅក្នុងបន្ទប់ទឹក របស់អាហារដ្ឋានផ្លូវក្រោមដីមួយកន្លែង ហើយដើរចាកចេញបន្សល់ទុកកូនខ្លួនឯងនៅទីនោះ។
បើតាមកាមេរ៉ាសុវត្ថិភាព ដំបូងឡើយស្រ្តីម្នាក់នោះ បានដើរទ្រេតទ្រោត ចូលអាហារដ្ឋាន West Covina រួចក៏សុំគេចូលបន្ទប់ទឹក។ ប្រមាណជា១០នាទីក្រោយមក នាងក៏បានចេញពីបន្ទប់ទឹកជាមួយនឹងឈាមហូរស្រក់តាមផ្លូវ ដែលធ្វើឲ្យគ្រប់គ្នានៅទីនោះ មានការងឿងឆ្ងល់។ បន្តិចក្រោយមកបុគ្គលិកធ្វើការនៅទីនោះបានលឺសំលេងទារកស្រែកយំ ក៏ចូលទៅមើល ស្រាប់តែឃើញទារកនៅក្នុងបន្ទប់ទឹកមែន ដែលទងសុករបស់ទារកនោះ ត្រូវបានស្រ្តីជាម្តាយ បានកាត់ចេញរួចជាស្រេច។
គួរបញ្ជាក់ដែរថា ក្រោយមកទារកនោះ ក៏ត្រូវបានគេប្រញាប់ប្រញាល់ បញ្ជូនទៅមន្ទីពេទ្យ ដែលពេលនេះទារកមានសុខភាពប្រសើរជាងមុនហើយ ចំណែកឯស្រ្តីជាម្តាយ ត្រូវប៉ូលិសចាប់ខ្លួនបានហើយ និងកំពុងជាប់ការសង្ស័យលើបទល្មើស មនុស្សឃាត និងបោះបង់កូនខ្លួនឯងចោល។ ក្នុងនោះឲ្យដឹងទៀតថា នាងមានពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀនដែលប៉ូលិសតាមរកផងដែរ៕
ទស្សនាវីដេអូ៖
ប្រភព៖ Metro
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!