ទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ រាជ ធានីភ្នំពេញ ផ្សព្វផ្សាយមេរៀន សម្រក ទម្ងន់ សម្រកក្បាលពោះ និងបច្ចេក ទេស ថែទាំកាយសម្បទា ដល់មន្រ្តីក្រោមឱវាទ
ភ្នំពេញ៖ ទីបញ្ជាការដ្ឋានកង រាជអាវុធហត្ថ រាជធានីភ្នំពេញ នៅថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០១៦ បានបើកវគ្គផ្សព្វផ្សាយ មេរៀនសម្រកទម្ងន់ សម្រកក្បាលពោះ និងបច្ចេកទេសថែទាំ កាយសម្បទា ដល់កម្លាំងអាវុធហត្ថ ក្នុងទីបញ្ជាការ និងតាមបណ្តាខណ្ឌ ទាំង១២ សរុបចំនួន ១០២នាក់។
កម្មវិធីសម្រកទម្ងន់ សម្រកក្បាលពោះ និងថែទាំកាយសម្បទា ដែលអាវុធហត្ថរាជធានីភ្នំពេញរៀបចំឡើងនេះ គឺក្រោមការបង្ហាត់បង្ហាញផ្ទាល់ ពីលោក វរៈសេនីត្រី សៀ ទីន ដែលគេស្គាល់ថាជាកូនប្រុសច្បងរបស់ លោកឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង ផងដែរ ។
លោកវរសេនីយ៍ត្រី សៀ ទីន បានលើកឡើងថា" កម្មវិធីសម្រកទម្ងន់ សម្រកក្បាលពោះ និងបច្ចេកទេសថែរក្សាកាយសម្បទាឲ្យបានរឹងមាំនេះ មិនមែនសម្រាប់តែអ្នកដែលលើសទម្ងន់នោះទេ គឺសម្រាប់មនុស្សទូទៅ ដែលចង់បាន កាយសម្បទារឹងមាំ និងសុខភាពល្អ" ។
លោក វរសេនីយ៍ត្រី សៀ ទីន បានបន្ថែមថា មូលហេតុនៃការលើសទម្ងន់ គឺបណ្ដាលមកពី កត្តាមួយចំនួន ដូចជា៖ កង្វះតុល្យភាពនៃការប្រើថាមពល, អសកម្មភាពក្នុងជីវភាពរស់នៅ, បរិយាកាសជុំវិញ, ការប្រើឱសថ, បញ្ហាផ្លូវអារម្មណ៍ និង វ័យចំណាស់ ។ល។ ដែលកត្តាទាំងអស់នេះ នឹងនាំទៅរកជម្ងឺមួយចំនួនដូចជា ជម្ងឺលើសឈាម ជម្ងឺទឹកនោមផ្អែម ជម្ងឺបេះដូង ជម្ងឺសន្លាក់ ជម្ងឺផ្លូវដង្ហើម និង មហារីក ដែលនាំឱ្យមានការប៉ះពាល់ផ្លូវចិត្ត ការងារ ការរកចំណូល និងកត្តាផ្សេងៗទៀត។ ដូច្នេះកម្មវិធីផ្សព្វផ្សាយវិធីសម្រកទម្ងន់ សម្រកក្បាលពោះ និងថែទាំកាយសម្បទា នៅថ្ងៃនេះ មិនត្រឹមតែជួយឲ្យយើងគ្រប់គ្នា មានសុខភាពល្អប៉ុណ្ណោះទេ គឺអាចឈានទៅរកការកាត់បន្ថយភាពក្រីក្រ ដែលបណ្ដាលមកពីការចំណាយថវិកា និងពេលវេលាច្រើនក្នុងការមើលជម្ងឺ ផងដែរ។
គួរបញ្ជាក់ថា ដើម្បីលើកទឹកចិត្តដល់កម្លាំងអាវុធហត្ថដែលចូលរួមកម្មវិធីសម្រកទម្ងន់ សម្រកក្បាលពោះ និងបច្ចេកទេសថែ ទាំកាយសម្បទា នេះ លោក សៀ ទីន បានបង្កើតឲ្យមានកម្មវិធី ប្រលងប្រជែង ក្នុងរយៈពេល៦ខែ អ្នកណាដែលបាន ប្រឹងប្រែងសម្រកទម្ងន់ សម្រកក្បាលពោះ បានល្អជាងគេ នឹងទទួលបានរង្វាន់លើកទឹកចិត្តដែលក្នុងនោះរួមមាន៖ លេខមួយទទួលបាន ៨០០,០០០ រៀល ,លេខពីរ ទទួលបាន ៦០០,០០០ រៀល , លេខបី ទទួលបាន ៤០០,០០០ រៀល ,លេខបួន និងលេខប្រាំ ទទួលបាន ២០០,០០០ រៀល៕




ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!