កូនអកតញ្ញូ សុំលុយម្តាយមិនបាន ដុតផ្ទះឆេះហ្មត់
ខេត្តមណ្ឌលគិរី ៖ ផ្ទះឈើមួយខ្នង ត្រូវភ្លើងឆេះអស់ សល់តែផេះ ដោយសារស្នាដៃ កូនប្រុសអកតញ្ញូ ខឹងសុំលុយម្តាយមិនបាន ដុតបំផ្លាញ កាលពីវេលាម៉ោង ៣រសៀល ថ្ងៃ១ មីនា ២០១៦ នៅតាមបណ្តោយ ផ្លូវជាតិលេខ៧៦ ស្ថិតក្នុងភូមិអូរណា ឃុំស្រែខ្ទុម ស្រុកកែវសីមា ។
សាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនកើតហេតុ កូនប្រុសម្ចាស់ផ្ទះ ឈ្លោះប្រកែកជាមួយម្តាយ រឿងសុំ លុយម្តាយ ៥ម៉ឺនរៀលមិនបាន និងគំរាមដេញម្តាយ ឱ្យចេញពីផ្ទះ បើសិនជាគ្មានលុយឱ្យ ។
ខណៈពេលឈ្លោះជាមួយម្តាយនោះ បានយកសាំងបំណងដុតផ្ទះ ម្តងជាពីរដង តែត្រូវអ្នកជិតខាង ជួយឃាត់ទាន់ ។ មិនបានប៉ុន្មាននាទីផង ស្រាប់តែកូនប្រុសរូបនេះ រត់ទៅយកសាំង ស្រោចលើជញ្ជាំងរួចដុត ហើយបានរត់គេចខ្លួន បាត់ស្រមោល ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!