រាយខ្សែលួស ចរន្តអគ្គិសនី ឆក់កណ្តុរ បែរជាឆក់ មនុស្សស្លាប់
ខេត្តកណ្តាល ៖ បុរសម្នាក់ទៅនេសាទត្រីពេលយប់ ដើរកាត់តាមដីចម្ការគេ ហើយជាន់ខ្សែលួស ដែលម្ចាស់ចម្ការរាយតចរន្តអគ្គិសនី ឆក់កណ្តុរការពារ កុំឱ្យចូលស៊ីបន្លែ បណ្តាលឱ្យឆក់ស្លាប់ កាលពីវេលាម៉ោង០៣ និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី០១ មីនា ២០១៦ ស្ថិតនៅចំណុច ចម្ការខាត់ណា ក្នុងភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះហ៊ិន វិចិត្រ ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុ ។ ចំណែកម្ចាស់ចម្ការ ដែលជាអ្នករាយខ្សែលួសតចរន្តអគ្គិសនីឆក់កណ្តុរឈ្មោះឌី ដឹប ភេទប្រុស អាយុ៥០ឆ្នាំ មានទីលំនៅភូមិ-ឃុំជាមួយគ្នា បានរត់គេចខ្លួនបាត់ ។
ប្រភពនិយាយថា កាលពីយប់ថ្ងៃទី២៩ កុម្ភៈ ២០១៦ មិនដឹងម៉ោង ម្ចាស់ចម្ការឈ្មោះឌី ដឹប បានទៅរាយខ្សែលួសតចរន្តអគ្គិនី ដើម្បីឆក់កណ្តុរ កុំឱ្យចូលស៊ីបន្លែរបស់ខ្លួន ហើយដើរមកដេកនៅផ្ទះដោយមិនបានចាំមើលទេ ។ លុះដល់ម៉ោងជាង៣ទៀបភ្លឺ ទើបមានការភ្ញាក់ផ្អើលថា ជនរងគ្រោះឈ្មោះហ៊ិន វិចិត្រ ទៅឆក់ត្រីនៅអូរក្រោយផ្ទះ ហើយបានដើរកាត់ដីចម្ការរបស់ឈ្មោះឌី ដឹប ក៏ជាន់ខ្សែលួស ដែលម្ចាស់ចម្ការតចរន្តអគ្គិសនីឆក់កណ្តុរនោះ បណ្តាលឱ្យឆក់ស្លាប់ ។ លុះដល់វេលាម៉ោងខាងលើ ម្ចាស់ចម្ការមកមើលបន្លែ ទើបដឹងថា មានមនុស្សឆក់ស្លាប់ ក៏រត់គេចខ្លួនបាត់តែម្តង ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!