អាជីវករខ្មែរលក់ដូរ នៅផ្សាររោងគ្លឿ ផ្អើលនាំគ្នាបិតតូបផ្អាកលក់ ព្រោះខ្លាចសមត្ថកិច្ចថៃ ចុះចាប់ទំនិញ ជាន់ស្លាកយីហោរ
បន្ទាយមានជ័យ៖ អាជីវករខ្មែរលក់ដូរ នៅផ្សាររោងគ្លឿ ស្រុកអារញ្ញ ខេត្តស្រះកែវប្រទេសថៃ ជាប់ព្រំឌេនគ្នាច្រកប៉ោយប៉ែត ក្លងលឹក ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា រាប់រយតូបនៅថ្ងៃទី០១ ខែមិនា ឆ្នាំ២០១៦ បានបង្ខំចិត្តបិតតូបផ្អាកលក់ ទំនិញមួយរយះពេលខ្លី ក្រោយពីក្រុមអាជីវករទាំងនោះ ទទួលបានពត៌មានថា មន្រ្តីលិខាសិដ DSI ឬហៅថាមន្រ្តីទប់ស្កាត់ទំនិញ រំលោភកម្មសិទ្ធិបញ្ញា ចុះចាប់ទំនិញពួកគាត់។
បងស្រី ចាន់ សុខា ជាអាជីវករលក់ ឈុតខោអាវកីឡា នៅផ្សាររោងគ្លឿ បានឲ្យអ្នកសារព័តមាន ដឹងក្នុងលក្ខខ័ណ្ឌមិនឲ្យថតរូបថា សព្វថ្ងៃនេះនៅ ផ្សាររោងគ្លឿ ពិបាករកស៊ីខ្លាំងណា ព្រោះការលក់ដូរបើក បិតដូចអំពិលអំពេក មួយថ្ងៃៗធ្វើឲ្យពួកគាត់ ដែលជាអាជីវករ ខាតបង់រាប់សែនបាត ព្រោះទំនិញសមត្ថកិច្ច នៅព្រំដែនគ្រប់ ស្ថាប័នបើកឲ្យចូល ដល់ពេលតាំងលក់គេថា ខុសនេះខុសនោះ ចោទថាទំនិញពួកគាត់ ជាន់ស្លាកយីហោ (Brande) រំលោភកម្មសិទ្ធិបញ្ញា ទំនិញក្នុងស្រុកគេ។ ស្រ្តីអាជីវកររូបនេះបន្តថា មួយខែៗពួកគាត់ ត្រូវបង់លុយឲ្យ សមត្ថកិច្ចរាប់ពាន់បាត ថ្លៃតូប ថ្លៃសន្តិសុខផ្សារ ថ្លៃទឹកថ្លៃភ្លើង និងបង់ពន្ធគ្រប់ បែបយ៉ាងនៅតែដេញ ចាប់ពួកគាត់ទៀត។
ដោយឡែកអាជីវករ ម្នាក់ទៀតឈ្មោះ តុលា បាននិយាយថា រយៈពេល ២ទៅ៣ថ្ងៃនេះ មានអាជីវករច្រើនណាស់ បានបង្ខំចិត្តបិតតូបផ្អាកល់ ដោយសារទទួល បានពត៌មានថា មន្ត្រីលិខាសិដ នឹងចុះមកចាប់ ឬរឹបអូសទំនិញ ល្មើសកម្មសិទ្ធបញ្ញា។ លោកបន្តថា គិតត្រឹមថ្ងៃទី១ មិនា នេះមានតូបមិនតិចជាង ១០០០តូបទេដែលបិតទ្វា ប៉ុន្តែតូបដែលបិត ទាំងនោះគឺជា តូបលក់របស់របរ សម្ភារៈប្រើប្រាស់ ស្បែកជើង ទឹកអប់ សម្លៀកបំពាក់ ឈុតកីឡាជាដើម និយាយរួមគឺតូបលក់ ទំនិញយីហោល្បីៗ ដូចជា Nike ,Adidas ,chhenel, H hammer, XLV, ដែលជាទំនិញជាន់ ស្លាកយីហោតែប៉ុណ្ណះ។ ចំពោះតូបលក់ទំនិញផ្សេង នៅបើកលក់ដដែល។
ជុំវិញករណីខាងលើលោក ប៊ុន សុខវិបុល អគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តស្រះកែវ ប្រទេសថៃ បានឲ្យដឹងតាមទូរសព្ទ័ កាលពីព្រលប់ថ្ងៃទី០១ ខែកុម្ភៈ ២០១៦នេះថា ពុំមានអាជីវករណាបិតតូប ផ្អាកលក់រហូតដល់ជាង ១៥០០តូបដូច ពត៌មានលើកឡើងនោះទេ ពិតជាមានបិតមែន តែខ្ទង់ជាង ៥០០តូបប៉ុណ្ណោះ ព្រោះអាជីវករទាំងនោះ ខ្លាចខាងមន្ត្រីលិខាសិដ ចុះចាប់ទំនិញ។ ចំពោះបញ្ហានេះ កុងស៊ុលបាន ចុះអង្គេតជាប្រចាំ។
គួរបញ្ជាក់ថា ក្រោយពីអាជីវករខ្មែរ និងសមត្ថកិច្ចលិខាសិដ ប៉ះទង្គិចគ្នារហូតផ្ទុះ ហិង្សាបង្កឲ្យរបួស តម្រួតនិងមន្ត្រី លិខាសិដជាង ១០នាក់ រថយន្ត២គ្រឿង រងការខូចខាត អាជីវករខ្មែរ ៣នាក់ត្រូវចាប់ខ្លួន ២នាក់ត្រូវបានតុលាការ កាត់ទោសដាក់គុក៣ខែ ម្នាក់ទៀតត្រូវបាន អនុញាតិឲ្យនៅក្រៅឃុំ ក្រោយដាក់លុយធានា ១៥ម៉ឺនបាត កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦កន្លងទៅ។ គេសង្គេតឃើញថា រហូតមកដល់ពេលនេះ សមត្ថកិច្ចថៃបាន ធ្វើការរឹតបន្តឹង ពង្រឹងការត្រួតពិនិត្យ ទាំងមនុស្សចេញចូលប្រទេស និងការនាំចូលទំនិញ ទៅលក់នៅប្រទេសគេ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!