ទីតាំង​ដ៏​មាន​ប្រជាប្រិយ សម្រាប់​អ្នក​ប្រើប្រាស់​ថ្នាំ​ញៀន

 
 

ភ្នំពេញ ៖ ភូមិ​ត្រពាំង​ឈូក​ នៅ​ទល់មុខ​នឹង ​មន្ទីរពេទ្យ​ព្រះ​កុ​សម ឬ​ហៅ​ថា​មន្ទីរពេទ្យ​ លោកសង្ឃ ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ដែល​ប្រជាពលរដ្ឋ​ នៅ​រាជធានី​ភ្នំពេញ ​គ្រប់​ៗ​គ្នា​ស្គាល់​ច្បាស់​ថា​ជា​ សំបុក​ថ្នាំ​ញៀន​ដុះ​ស្លែ​ ជាង​២០​ឆ្នាំ និង​ប្រមូលផ្តុំ​ដោយ​ ល្បែងស៊ីសង​គ្រប់​ប្រភេទ​ នៅ​ទីនោះ ជា​ពិសេស គឺជា ឋានសួគ៌​លោកីយ៍​របស់​មនុស្ស​គ្រប់​វ័យ ​ចូល​ទៅ​ប្រើប្រាស់​ថ្នាំ​ញៀន និង​លេងល្បែង​ស៊ីសង ជា​ហូរហែរ ឥត​ស្រាកស្រាន្ត មិន​ថា​យប់​ឬ​ថ្ងៃ​ឡើយ​ ដោយ​មិនសូវ​ខ្លាចញញើត​ ក្នុង​ការ​បង្ក្រាប របស់​អាជ្ញាធរ ​ខណ្ឌ​សែន​សុខ​ បន្តិច​សោះឡើយ​។

ប្រជាពលរដ្ឋ​រស់នៅ​ម្តុំ​នោះ សុំ​មិន​បញ្ចេញ​ឈ្មោះ ​បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន ​ឲ្យ​ដឹង​ថា ជា​រៀងរាល់ថ្ងៃ​ មិន​ថា​ពេល​យប់​ ឬ​ពេល​ថ្ងៃ​ឡើយ គឺ​ពួក​គាត់​តែងតែ​ឃើញ ​មនុស្ស​មួយ​ចំនួន មុខ​ដដែល​ៗ​ មិន​ថា​ក្មេង មិន​ថា​ចាស់ ​មិន​ថា​ប្រុស​ មិន​ថា​ស្រី​ឡើយ តែងតែ​ចូល​មក ​ជក់​ថ្នាំ​ញៀន និង​លេងល្បែង​ស៊ីសង ​គ្រប់​ប្រភេទ​ នៅ​ក្នុង​ក្នុងផ្ទះ​ឈើ​មួយ​ចំនួន​ធំ ​ដែល​បាន​បើក​រកស៊ី ​របរ​ខុសច្បាប់​ទាំងនោះ​។ ហើយ​ពួក​គាត់​មើល ទៅ​ក្រុម​មនុស្ស​ទាំងនោះ ​ដូច​ជា មិនសូវ​ខ្លាចញញើត ក្នុង​ការ​បង្ក្រាប​ របស់​សមត្ថកិច្ច ឬ​អាជ្ញាធរ​ខណ្ឌ​សែន​សុខ ​បន្តិច​សោះឡើយ ឬ​មក​ពី​ការ​បង្ក្រាប​ របស់​អាជ្ញាធរ​ខណ្ឌ​សែន​សុខ​ នៅ​មាន​កម្រិត​ដូច​គេ​ និយាយ​ថា​ពេល​ចុះ​បង្ក្រាប​ នៅ​ទីនោះ​ម្តង​ៗ គឺ​ចាប់​បាន​តែ​អ្នក​ប្រើប្រាស់​ កំប៉ិកកំប៉ុក ចំណែក​មេ​ៗ​ជួញដូរ​ថ្នាំ​ញៀន​ និង​ចែកចាយ​នៅ​ទីនោះ​ មិនឃើញ​ចាប់​បាន  ទើប​នៅ​ទីនោះ​ នៅ​តែ​មានការ​ចាប់អារម្មណ៍​ និង​នៅ​តែ​មាន​ ភាព​ទាក់ទាញ​ សម្រាប់មនុស្ស​គ្រប់​វ័យ ​ចូល​ទៅ​សប្បាយ​ប្រើប្រាស់​ថ្នាំ​ញៀន ​មិន​ចេះ​អស់បែប​នេះ​។

ឆ្លើយ​តប​ក្នុង​ការ​លើក​ឡើង​ របស់​ប្រជាពលរដ្ឋ លោក លី សា​វេ​ត អភិបាល​ខណ្ឌ​សែន​សុខ ​បាន​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០១៦ នេះ​អាជ្ញាធរ​ខណ្ឌ​សែន​សុខ នឹង​ប្រើ​វិធានការ​ថ្មី​ ក្នុង​ការ​បង្ក្រាប​ ទីតាំង​ដុះ​ស្លែ​ ដែល​ល្បី​ខាង​គ្រឿងញៀន ស្ថិត​ក្នុងភូមិ​ត្រពាំង​ឈូក ក្នុង​សង្កាត់​ទឹកថ្លា​នេះ ដោយ​អាជ្ញាធរ​ខណ្ឌ​សែន​សុខ​ កំពង់​ស្រាវជ្រាវ​ ស្វែងរក​ម្ចាស់ផ្ទះ​ដែល​ពូកែ​ ជួល​ផ្ទះ​អោយ​ក្រុម​ទាំងនោះ​ យក​ទៅ​ធ្វើ​ជា​កន្លែង​ ប្រើប្រាស់​ថ្នាំ​ញៀន ឬ​ក៏​បើក​ល្បែងស៊ីសង​ ផ្សេង​ៗ​មក​ធ្វើ​កិច្ចសន្យា ​ទទួលខុសត្រូវ​ទាំងអស់ បើសិនជា​មាន​ លើក​ក្រោយ​ទៀត​។

បើសិនជា​ស្វែងរក​ម្ចាស់ផ្ទះ​ ដែល​បាន​ជួល​អោយ​ក្រុម​ អ្នក​ប្រើប្រាស់​នោះ​ មិនឃើញ ​អាជ្ញាធរ​នឹង​ប្រើ​ធម៌​ក្តៅ​ដោយ​វាយ​ផ្ទះ​នោះ​ កម្ទេច​ចោល​តែ​ម្តង​។ ក្នុង​នោះ​លោក​ លី សា​វេ​ត អភិបាល​ខណ្ឌ​សែន​សុខ​ ក៏​បាន​បញ្ចា​ក់​អោយ​ដឹងផង​ដែរ​ថា ​នៅ​ពេល​នេះ ​អាជ្ញាធរ​ខណ្ឌ​ កំពុង​ស្នើ​ទៅ​ សាលា​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​រៀបចំ​សំណង់​មិន​មាន​របៀបរៀបរយ​ នៅ​ទីនោះ នៅ​ក្នុង​ពេល​ខាង​មុខ​នេះ​៕​




ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម