ចាប់ខ្លួន ក្រុមចោរប្លន់ កក្រើកចំនួនបីខេត្ត បាញ់របួសម្នាក់
ខេត្តកណ្ដាល ៖ ជនសង្ស័យ២នាក់ ជាមុខសញ្ញាចោរប្លន់ ប្រដាប់អាវុធកក្រើក នៅខេត្តកណ្ដាល និងខេត្តផ្សេងទៀតត្រូវបាននគរបាល ខេត្តកណ្ដាល សហការជាមួយ នគរបាលក្រសួងមហាផ្ទៃ ចាប់ខ្លួន កាលពីល្ងាចថ្ងៃទី២ ខែមីនា នៅឃុំរកាកោងទី២ ស្រុកមុខកំពូល ខេត្តកណ្ដាល ខណៈដែលក្រុមជនសង្ស័យ និងបក្សពួក២នាក់ទៀត ត្រៀមធ្វើសកម្មភាពប្លន់ ផ្ទះមួយនៅក្នុងឃុំនេះ។ ក្នុងប្រតិបត្តិការ ចាប់មុខសញ្ញាចោរប្លន់នេះ ក៏មានការផ្ទះអាវុធ ច្រើនគ្រាប់ តតាំងគ្នា រវាងសមត្ថកិច្ច និងក្រុមចោរ បណ្ដាលឲ្យជនសង្ស័យម្នាក់រងរបួស ។
លោក រឿន ណារ៉ា ស្នងការរងនគរបាលខេត្តកណ្ដាលបានឱ្យដឹងថាជនសង្ស័យដែលបានចាប់ខ្លួន មានឈ្មោះ ស្រី ស្រាន់ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដមានទីលំនៅ ស្រុកគងពីសី ខេត្តកំពង់ស្ពឺ ម្នាក់ទៀតឈ្មោះ ហ៊ីង នី ហៅបេន ហៅអាមមីស ភេទប្រស អាយុ៣៥ឆ្នាំ មានស្រុកកំណើត នៅខេត្តព្រៃវែង មុខរបរ មិនពិតប្រាកដជាមេខ្លោងក្នុងអំពើប្លន់ប្រដាប់អាវុធ។ តាមប្រភពព័ត៌មានបានឱ្យដឹងថា ក្រោយពីឃាត់ខ្លួននគរបាលបានដកហូតបានអាវុធ វែងខ្លីមួយចំនួនទៀត។
លោកស្នងការរងបានបញ្ជាក់ទៀតថានៅព្រឹកថ្ងៃទី២ ខែមីនា ដោយទទួលបានព័ត៌មានជំនាញក្ដាប់បានថា ក្រុមបក្ខពួកចោរប្លន់បានប្រមូលផ្ដុំកម្លាំងរបស់វា មកជួបជុំគ្នានៅចំណុច ទឹកថ្លា ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ដោយមានអាវុធវែងខ្លី ដែលដឹកនាំដោយ.ឈ្មោះ ហ៊ីង នី ហៅ ប៉េន ហៅ មមីស ជាមេខ្លោង និងឈ្មោះ ស្រី ស្រាន់ និងមានបក្ខពួកពីរនាក់ទៀត។ ក្រុមនេះបានប្រមូលផ្ដុំកម្លាំងមកជួបជុំគ្នាធ្វើដំណើរទៅមើល ភូមិសាស្ត្រឃុំកោះចូរ៉ាម ស្រុកខ្សាច់កណ្ដាល បម្រុងធ្វើសកម្មភាពប្លន់ និងមកពិនិត្យមើលភូមិសាស្ត្រឃុំរកាកោង២ ស្រុកមុខកំពូល និងបន្តមកមើលព្រែកក្ដាមឃុំវិហារលួង ស្រុកពញាឭ ។
នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៦ ក្រុមនេះបានមកជួបជុំគ្នាស៊ីផឹកពេលយប់ នៅផ្លូវជាតិលេខ៣ ផ្ទះខារាអូខេ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដើម្បីរៀបចំគម្រោងការ ប្លន់នៅឃុំរកាកោង២ ស្រុកមុខកំពូល ។ បន្ទាប់មកនៅព្រឹក ថ្ងៃទី២ មីនា ឆ្នាំ២០១៦ ក្រុមមុខសញ្ញាប្លន់ដែលដឹកនាំដោយឈ្មោះ ហ៊ីង នី ហៅអាមមីស បានឲ្យបក្ខពួកជនសង្ស័យមកព្រែកក្ដាម ស្រុកពញាឭ ដើម្បីមកយកអាវុធវែង ដឹកតាមរថយន្តមកគោលដៅផ្សាររកាកោង២ ដើម្បីធ្វើសកម្មភាពប្លន់ម្ចាស់ផ្ទះឈ្មោះ ស៊ុក សុវណ្ណនី ភេទស្រី ជនជាតិខ្មែរមុខរបរគ្រូបង្រៀន នៅភូមិព្រែកជ្រៃឃុំរកាកោង ស្រុកមុខកំពូលខេត្តកណ្ដាល ។
បន្ទាប់មកសមត្ថកិច្ចជំនាញក្រសួងមហាផ្ទៃ និងជំនាញខេត្តកណ្ដាលនិងស្រុក បានរៀបចំផែនការត្រៀមពួនស្ទាក់ចាប់មុនពេលធ្វើសកម្មភាពសមត្ថកិច្ច បានកំណត់ស្គាល់ភិនភាគមុខសញ្ញាពាក់មួកសុវត្ថិភាព ពាក់ម៉ាស និងមានកាបូបដាក់នៅរានម៉ូតូខាងមុខជាម៉ូតូសង្ស័យ២គ្រឿងនៅចំណុច ផ្លូវបំបែកច្រកចូលទៅឃុំរកាកោង១ ហើយបានឃាត់មុខសញ្ញាហៅឲ្យឈប់ប៉ុន្តែមុខសញ្ញាជនសង្ស័យម៉ូតូ២គ្រឿង C125ពណ៌ខ្មៅ ផ្លាកលេខកំពង់ចាម 1F-9405 ជិះគ្នា១នាក់ត្រូវបានចាប់ខ្លួន និងមូតូមួយគ្រឿងទៀត ពាក់ផ្លាកលេខភ្នំពេញ 1FA-2128 ជិះគ្នា០២នាក់ មិនព្រមឈប់ ហើយបានបើកគេចបកក្រោយ ឆ្ពោះឡើងមកផ្លូវជាតិលេខ៦វិញ ពេលនោះសមត្ថកិច្ចបានផ្ទុះអាវុធ ត្រូវជនសង្ស័យម្នាក់ ហើយជនសង្ស័យទាំង២នាក់ បានផ្ដួលម៉ូតូចោល រត់គេចបំបែកគ្នាចុះមកខាងលិចផ្លូវជាតិលេខ៦ ខាងក្រោយភូមិផ្ទះ ប្រជាពលរដ្ឋ។
តាមរយៈដានឈាមដែលពួកវាត្រូវរបួស បន្ទាប់មកត្រូវបានសមត្ថកិច្ចបន្តតាមរុករកព័ទ្ធចាប់បាន០១នាក់ ឈ្មោះ ហ៊ីង នី ហៅអាមមីស ហៅប៉េន ដែលបានរត់គេចខ្លួនសំងំនៅក្បែរគុម្ពឬស្សី និងម្នាក់ទៀតរត់ទៅពួននៅក្បែរបឹង ក៏ត្រូវនគរបាលឡោមពទ្ធ័ចាប់ខ្លួនបាន ។
ចំណែកបក្សពួក២នាក់បានគេចចេញមកតាមបណ្ដាយផ្លូវជាតិលេខ៦ចូលមក ក្នុងទិសដៅភ្នំពេញ ឯម្នាក់ទៀតបន្តរត់គេចខ្លួនចុះទៅក្នុងព្រៃវាលបឹងខាងក្រោយភូមិ ត្រូវសមត្ថកិច្ចឡោមពទ្ធ័ចាប់បាននាំមកស្នងការដ្ឋាននគរបាល ខេត្តកណ្ដាល ដើម្បីសាកសួរបន្ត។
តាមប្រភពព័ត៌មានបានឱ្យដឹងទៀតថា នៅរសៀលថ្ងៃទី៣ ខែមីនា មាននគរបាលជំនាញ មកពីស្នងការខេត្តចំនួន៥ មកធ្វើការសួរចម្លើយជនសង្ស័យ ទាក់ទិន្ននិងករណីប្លន់ប្រដាប់អាវុធនៅក្នុងខេត្តនោះ។ តាមប្រភពព័ត៌មានបានឱ្យដឹងទៀតថាក្រុមមជនសង្ស័យនេះធ្លាប់ធ្វើ សកម្មភាពប្លន់ កក្រើកនៅខេត្តកណ្ដាល ខេត្តព្រៃវែង និងនៅខេត្តតាកែវ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!