មន្ត្រីប៉េអឹមម្នាក់ធ្វើអត្តឃាត បណ្ដាលឲ្យ ស្លាប់ភ្លាមៗមួយរំពេច
រាជធានីភ្នំពេញ ៖ មន្ត្រីប៉េអឹមម្នាក់បានធ្វើអត្តឃាត ដោយបានយកកាំភ្លើងបាញ់សម្លាប់ខ្លួនឯង បណ្ដាលឲ្យ ស្លាប់ ភ្លាមៗមួយរំពេចនៅក្នុងថ្លុកឈាម បង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦និង១០នាទីល្ងាច ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៦ នៅក្នុងភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។
បុរសដែលបាញ់សម្លាប់ខ្លួនឯងនោះ ឈ្មោះ ជា ប៊ុនហុង ជាង៤៣ឆ្នាំ ជាមន្ត្រីបេអឹផ្ទៃប្រទេស មានទីលំនៅក្នុងភូមិ កើតហេតុខាងលើនោះ ហើយបានបាញ់ សម្លាប់ខ្លួនឯង នឹងកាំភ្លើងខ្លីម៉ាកកា៥៩ បណ្ដាលឲ្យស្លាប់តាមបំណង នៅក្នុងថ្លុកឈាម ហើយមិនទាន់មាន ប្រភពណាមួយ អះអាងថា គាត់មានវិបត្តិអ្វីនៅក្នុងចិត្តទើបរហូត គិតខ្លីបាញ់សម្លាប់ខ្លួនឯង បែបនេះឡើយ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ខណៈពេលដែលប្រពន្ធ កូនជាប់រវល់ធ្វើការងារ បុរសនោះបានធ្វើសកម្មភាព បាញ់សម្លាប់ចំក្បាល ខ្លួនឯងមួយគ្រាប់ បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅលើគ្រែលើផ្ទះ បង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង ។ ក្រោយពេលកើតហេតុ កម្លាំងប៉ូលីសខណ្ឌដង្កោ និងប៉ុស្ដិ៍ព្រៃវែងបានចុះទៅ កាន់កន្លែងកើតហេតុ ពិនិត្យជាក់ស្ដែងប៉ុន្តែ មិនទាន់ដឹង មូលហេតុនៅឡើយ ។ ដោយឡែកស្ត្រីជាប្រពន្ធ បានប្រាប់ប៉ូលិសថា គាយ់អត់បានដឹងថាប្ដី មានវិបត្តិអ្វីដែរ ហើយខណៈពេលកំពុងរវល់ គាត់បានឮស្នូរផ្ទុះអាវុធ ១គ្រាប់នៅលើផ្ទះ ហើយក៏បានឡើងទៅមើលឃើញប្ដីស្លាប់ នៅក្នុងថ្លុកឈាមទៅហើយ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!