រ៉ូបកូនក្រមុំ ប្រវែងជាង១០០ម៉ែត្រ ថ្លៃកប់ពពក ធ្វើឲ្យមនុស្ស សឹងតែពេញ មួយទីក្រុងភ្ញាក់ផ្អើល (មានវីដេអូ)
ចិន៖ នារីវ័យក្មេងម្នាក់ បានធ្វើឲ្យមនុស្ស ពេញមួយទីក្រុង មានការភ្ញាក់ផ្អើល ដោយសារតែឈុតរ៉ូបកូនក្រមុំរបស់នាង ដែលវែងដូចជារថភ្លើងទៅហើយ។
យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ទិដ្ឋភាពដែលធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើលនេះ ជាការដើរបង្ហាញម៉ូត នៅតាមដងផ្លូវរបស់តារាម៉ូដែលម្នាក់ បង្ហាញឈុតអាពាហ៍ពិពាហ៍ដ៏ស្រស់ស្អាត និងអស្ចារ្យមួយ ដែលកម្រនឹងមាន។
តាមការបញ្ជាក់បន្ថែម បានឲ្យដឹងទៀតថា ម៉ូដនៃឈុតកូនក្រមុំមួយនេះ បង្ហាញដោយហាងលក់សម្លៀកបំពាក់ មួយឈ្មោះថា Sweet Story ដើម្បីបង្ហាញពីភាពអស្ចារ្យ ល្អប្រណីត និងលក្ខណៈពិសេសជាច្រើនទៀត នៃរ៉ូបមួយនេះ។
ឈុតកូនក្រមុំដ៏វែង ដូចរថភ្លើង ត្រូវការមនុស្សជាច្រើន ជួយឈរកាន់ឲ្យ
អ្នកនាំពាក្យឲ្យហាង Sweet Story បានប្រាប់ឲ្យដឹងថា “រ៉ូបមួយឈុតនេះ ត្រូវច្នៃម៉ូត និងដេរវាឡើងដោយផ្ទាល់ដៃ ពីសំណាក់អ្នកជំនាញកាត់ដេរ ចំនួន២១នាក់ និងចំណាយពេលដល់ទៅ៣ខែ ដើម្បីសម្រេចវា។ ក្នុងនោះដែរ រ៉ូបនេះ មានប្រវែងដល់ទៅជាង ១០០ ម៉ែត្រ រីឯតម្លៃរបស់វាគឺជាង ៤៥,០០០ដុល្លារ”។
គូសបញ្ជាក់ផងដែរថា ថ្វីបើឈុតរ៉ូបអាពាហ៍ពិពាហ៍មួយនេះ មានប្រវែងដល់ទៅជាង ១០០ម៉ែត្រ យ៉ាងណាក្តី ក៏វាមិនអាច បំបែកំណត់ត្រាពិភពលោក (Guinness World Record) បាននៅឡើយដែរ ព្រោះថាម្ចាស់កំណត់ត្រា នៃឈុតរ៉ូបអាពាហ៍ពិពាហ៍ វែងបំផុតគឺមានប្រវែង ដល់ទៅជាង ២៥០០ម៉ែត្រឯណោះ៕
ប្រភព៖ ដេលីម៉េល
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!