បុរស​ម្នាក់​ថា​ប្រ​ព​ន្ឋ​ផិត ខឹង​ចិត្ត​ផឹកស្រាស្រ​វឹង ​ចាប់​កូនប្រុស ​អាយុ​២​ខែ ​បោក​សម្លាប់

 
 

ខេត្ត​ត្បូងឃ្មុំ ៖ បុរស​ម្នាក់​បាន​ត្រូវ​សមត្ថកិច្ច​ឃាត់​ចាប់ខ្លួន​ភ្លាម​ៗ បន្ទាប់​ពី​ជន​នេះ​ បាន​ចាប់​កូនប្រុស​ អាយុ​០២​ខែ​ដែល​កំពុង​ដេក​ក្នុងអង្រឹង​ បោក​បណ្តាល​ឲ្យ​ស្លាប់ ព្រោះតែ​ស្រវឹងស្រា ​និង​ចោទ​ប្រ​ព​ន្ឋ​ មាន​សាហា​យ​ផិតក្បត់ ។

ហេតុការណ៍​បោក​សម្លាប់​កូនប្រុស​បង្កើត​នេះ បាន​កើតឡើង​ នៅ​យប់​ថ្ងៃ​ទី​១៥ មីនា ២០១៦ នៅ​ក្នុងភូមិ​ឈើខ្លឹម ឃុំ​រំចេក ស្រុក​មេមត់ ។

ជនសង្ស័យ​ឈ្មោះ អោ​ក ចាន់​ណា អាយុ​២០​ឆាំ្ន ប្រ​ព​ន្ឋ​ឈ្មោះ ចាន់ ណា​រី អាយុ​១៨​ឆ្នាំ រីឯ​កូនប្រុស ​ដែល​ជន​នេះ​បោក​សម្លាប់​ ឈ្មោះ រុំ ចាន់​នី​ត ។ នៅ​ពេល​នេះ សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​ បញ្ជូន​ទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​តាម​ច្បាប់ ៕



ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម