កូនធម៌លេងមួយក្បាច់ បះសក់ម៉ែធម៌
រាជធានីភ្នំពេញ ៖ ស្ត្រីជាម៉ែធម៌ម្នាក់ និង បុរសអ្នករត់កង់បីម្នាក់ទៀត ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ចោមចៅធ្វើការចាប់ខ្លួនតាមបណ្តឹងរបស់បុរសម្ចាស់ម៉ូតូម្នាក់ បន្ទាប់ពីកូនធម៌ពឹងឲ្យជូនទៅទិញម៉ូតូហើយជិះសាកទៅបាត់មិនវិលមកវិញ ។
ហេតុការណ៍ខាងលើនោះបានកើតឡើងកាលពីវេលាម៉ោង២ និង៥០នាទីរសៀល ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចផ្ទះលក់ម៉ូតូតាមបណ្ដោយផ្លូវចូលទៅរោងចក្រ QMI ស្ថិតក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានឲ្យដឹងថា អ្នកដែលត្រូវនគរបាលឃាត់ខ្លួននោះ ១-ឈ្មោះ សំ ធារ៉ាក់ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបររត់ម៉ូតូកង់បី មានទីលំនៅភូមិព្រៃល្ងរ សង្កាត់ចោមចៅ និងមានស្រុកកំណើតនៅភូមិខ្ទរ ដង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ។
២-ឈ្មោះ ខាន់ ធឿន ភេទស្រី អាយុ៤១ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងភូមិព្រៃសណ្តែក សង្កាត់ចោមចៅ ទើបបានរយៈពេល៣ថ្ងៃប៉ុណ្ណោះ និងមានស្រុកកំណើតនៅក្នុងភូមិស្មោង ឃុំសំឡាញ់ ស្រុកអង្គជ័យ ខេត្តកំពត ស្រីរូបនេះគឺជាម៉ែធម៌របស់ឈ្មោះ សុខ សុវណ្ណា ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅបន្ទប់ជួលជាប់ស្ត្រីជាម៉ែធម៌នោះដែរ ជននេះបានគេចខ្លួនបាត់ដោយបានយកម៉ូតូរបស់គេ១គ្រឿង ម៉ាក ហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DG-1160 ទៅជាមួយផង ដែរ ។
សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ស្ត្រីឈ្មោះ ខាន់ ធឿន និងជនសង្ស័យឈ្មោះ សុខ សុវណ្ណា បានយកគ្នាធ្វើជាម្ដាយធម៌កូនធម៌ ១ខែកន្លងមកហើយ មិនតែប៉ុណ្ណោះជននោះនៅធ្លាប់បានទៅលេងដល់ស្រុកកំណើតម៉ែធម៌ថែមទៀតផង ។ ក្រោយពេលបានក្លាយទៅជាកូនធម៌ម៉ែធម៌រួចមក ជនសង្ស័យរូបនោះបាននិយាយបញ្ចុះបញ្ចូល និងលួងលោមឲ្យស្ត្រីជាម៉ែធម៌មានទំនុកចិត្ត ហើយក៏បានសន្យានឹងរកការងារឲ្យម្ដាយធម៌ធ្វើទៀត ។
ដោយឡែកនៅរសៀលថ្ងៃទី០៤កក្កដា ជនសង្ស័យបានលួងលោមឲ្យស្ត្រីនោះជូនដើររកទិញម៉ូតូសម្រាប់ទុកជិះទៅធ្វើការ ហើយដោយកូនធម៌ពឹងឲ្យជូនហើយ ស្ត្រីរូបនោះក៏បានយល់ព្រម និងបាននាំគ្នាហៅម៉ូតូកង់បីរបស់ឈ្មោះ សំ ធារ៉ាក់ ជិះទៅកាន់កន្លែងលក់ម៉ូតូមួយកន្លែង ស្ថិតនៅតាមផ្លូវចូលរោងចក្រ QMI ហើយបានតថ្លៃម៉ូតូ១គ្រឿងម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DG-1160 ដោយត្រូវរ៉ូវគ្នាក្នុងតម្លៃ១៤៥០ដុល្លារ ។
សមត្ថកិច្ចនគរបាលបានបន្តឲ្យដឹងទៀតថា ខណៈនោះបុរសអ្នករត់ម៉ូតូកង់បីបានសុំជិះសាកមុនគេ លុះជិះបានបន្តិចក៏បានត្រឡប់ទៅកាន់កន្លែងដើមវិញ ហើយជនសង្ស័យដែលជាកូនធម៌ឈ្មោះ សុខ សុវណ្ណា ជិះសាកម្តង ហើយក៏ទៅបាត់រហូតបាត់ស្រមោលលែងវិលវិញតែម្ដង ។
បន្ទាប់ពីចាំបាត់ៗ អ្នកលក់ម៉ូតូក៏បានឃាត់ខ្លួនស្ត្រីជាម៉ែធម៌ និង បុរសដែលជាអ្នករត់ម៉ូតូកង់បីនោះមិនឲ្យទៅណា រួចទើបប្ដឹងឲ្យនគរបាលប៉ុស្ដិ៍ចោមចៅចុះទៅចាប់ខ្លួននាំទៅសាកសួរនៅប៉ុស្ដិ៍ ដើម្បីដោះស្រាយគ្នាតាមច្បាប់ ប៉ុន្តែប្រសិនបើអ្នកទាំងពីរនាក់នោះមានលុយសងថ្លៃម៉ូតូអាចនឹងរួចខ្លួន ប៉ុន្តែបើមិនមានទេនឹងត្រូវចាត់ការតាមនិតិវិធីហើយ ៕
ប្រភព ៖ កោះសន្តិភាព
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!