ចាប់ពីថ្ងៃទី៤ ខែសីហាតទៅ ភ្ញៀវទេសចរដែលស្លៀកពាក់មិនបានសមរម្យ មិនអនុញ្ញាតិឲ្យចូលទស្សនាអង្គរឡើយ
(សៀមរាប)៖ អាជ្ញាធរជាតិអប្សរានៅថ្ងៃទី០៥ ខែកក្កដានេះ បានចេញសេចក្តីជូនដំណឹងមួយ ដោយប្រកាសថា ចាប់ពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦ តទៅ ភ្ញៀរទេសចរគ្រប់រូប ត្រូវតែស្លៀកពាក់ឲ្យបានសមរម្យ ខណៈពេលមកទិញសំបុត្រ ដើម្បីទស្សនារមណីដ្ឋានអង្គរ បើមិនដូចនោះទេ មិនអនុញ្ញាតលក់សំបុត្រឲ្យឡើយ។
អាជ្ញាធរអក្សរា បានឲ្យដឹងថា ខ្លួននឹងជម្រុញការអនុវត្ត ក្រមប្រតិបតិ្តអង្គរ ឲ្យកាន់តែមានប្រសិទ្ធភាព ក្នុងគោលបំណងបង្ការ និង ទប់ស្កាត់ប្រព្រឹត្តមិនសមរម្យ របស់ភ្ញៀវទេសចរ ខណៈពេលចូលទស្សនា ក្នុងរមណីយដ្ឋានអង្គរ ដែលជាហេតុបង្កឲ្យមានផលប៉ះពាល់ដល់ប្រាសាទ បរិស្ថាន និងសហគមន៍ម្ចាស់ស្រុក ជាពិសេសទាក់ទង់នឹងការស្លៀកពាក់ ឲ្យបានសមរម្យ ពេលចូលទស្សនារមណីដ្ឋានអង្គរ៕
ព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹងរបស់អាជ្ញាធរអប្សរាទាំងស្រុង៖
ប្រភព ៖ freshnews
កំណត់ហេតុខ្មែរឡូត៖
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០១៥ ប្រាសាទអង្គរវត្ត ដែលជាអច្ឆរិយៈវត្ថុ និងព្រលឹងជាតិ របស់ប្រទេសកម្ពុជា បានចេញយុទ្ធនាការណ៍ ជាផ្លូវការ ក្នុងការលុបបំបាត់ នូវរាល់ទង្វើមិនសមរម្យ គ្រប់រូបភាព នៅក្នុងតំបន់ប្រាសាទ និងកន្លែង ដែលជាទីសក្ការៈផ្សេងទៀត ដោយបានចេញជា ក្រមសីលធម៌ថ្មីមួយ សម្រាប់ឲ្យភ្ញៀវទេសចរទាំងអស់ អនុវត្ត ។
នៅដើមខែមករា ឆ្នាំក្រោយនេះ ប្រាសាទអង្គរវត្ត ដែលជាវិមានសាសនា ដ៏ធំជាងគេក្នុងពិភពលោក និងជាសម្បត្តិបេតិកភ័ណ្ឌ របស់អង្គការពិភពលោក យ៉ូណេស្កូ (UNESCO) ផងដែរនោះ នឹងចាប់ផ្តើមបើក ប្រាសាទចំនួន២ ពីម៉ោង ៥និង៣០នាទីព្រឹក ដើម្បីអនុញ្ញាតឲ្យភ្ញៀវទេសចរ គ្រប់រូបអាចចូលទៅ ទស្សនាព្រះអាទិត្យរះ ។
ដោយឡែក ដើម្បីធានាបាននូវសេចក្តីថ្លៃថ្នូ សុជីវធម៌ល្អ និងរក្សានូវវប្បធម៌ដ៏បវរនេះ នៅខណៈពេលថ្មីៗនេះ អាជ្ញាធរអប្សរា បានចេញគោលការណ៍នៃ ក្រមសីលធម៌ថ្មីមួយ ហើយក៏បានដាក់ឲ្យ ប្រតិបត្តិរួចហើយផងដែរ ដែលក្នុងនោះមានជាអាទ៍ដូចជា ហាមមិនឲ្យភ្ញៀវទេសចរទាំងអស់ជក់បារី ឲ្យស្ករគ្រាប់ឬលុយទៅក្មេងសុំទាន ស្លៀកសំលៀកបំពាក់ឬ ថតរូបអាក្រាតកាយ នៅក្នុងតំបន់ប្រាសាទ ជាពិសេសកន្លែងសក្ការៈ និងហាមមិនឲ្យថតរូប Selfie ជាមួយនឹងព្រះសង្ឃ ជាដើម ។
គួរបញ្ជាក់ផងដែរថា គោលការណ៍ថ្មីនេះ ត្រូវបានអនុម័ត ដើម្បីឆ្លើយតបទៅនឹងហេតុការណ៍ អសីលធម៌មួយចំនួន ដែលបានកើតឡើងកន្លងមក ដែលក្នុងនោះមានដូចជា ករណីមនុស្សស្រី ២នាក់បងប្អូន ដែលជាជនជាតិអាមេរិក ត្រូវបានចាប់ខ្លួន បន្ទាប់ពីរូបគេ បានថតរូបអាក្រាតកាយ នៅក្នុងប្រាសាទអង្គរវត្ត ៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!