បុរសល្មោភកាម ចាប់ទាញដៃក្មេងស្រី​អាយុ១០ឆ្នាំ ចូលក្នុងបន្ទប់រំ​លោភបាន​៥ដង រួចគំរាម​សម្លាប់​ចោល បើ​ហ៊ានទម្លាយរឿង

 
 

(ភ្នំពេញ)៖ បុរសល្មោភកាមម្នាក់ បានចាប់ទាញដៃក្មេងស្រីអាយុ១០ឆ្នាំ ចូលទៅក្នុងបន្ទប់ខ្លួន រួចរំលោភទាំងបង្ខំបានសម្រេច៥ដង ហើយថែមទាំងគំរាមសម្លាប់ក្មេងស្រីរងគ្រោះទៀតផង បើសិនហ៊ានទម្លាយរឿងនេះ ឲ្យឪពុកម្តាយ និងអ្នកដទៃដឹង។

ប៉ុន្តែទង្វើដ៏ថោកទាបនេះ ត្រូវបានបែកធ្លាយដល់ឪពុកម្តាយក្មេងស្រីរងគ្រោះ ហើយប្តឹងទៅសមត្ថកិច្ចចុះមកជួយអន្តរាគមន៍ចាប់វាយខ្នោះភ្លាមៗតែម្តង។ ករណីនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល នៅរសៀលថ្ងៃទី១៤ខែកក្កដាឆ្នាំ២០១៦ស្ថិតនៅផ្ទះជួលភូមិតាងួន សង្កាតកាកាប ខណ្ឌពោធិ៍សែនជ័យ។ 

មន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា កុមារីរងគ្រោះឈ្មោះទ ដ ល អាយុ១០ឆ្នាំ ស្នាក់នៅកន្លែងកេីតហេតុខាងលេី មានស្រុកកំណេីតភូមិចេកឃុំចេកស្រុកស្វាយជ្រុំខេត្តស្វាយរៀង។ ដោយឡែកជនសង្ស័យឈ្មោះ ដា ៣០ជាង រស់នៅផ្ទះក្បែរគ្នា។

កុមារីរងគ្រោះបានឲ្យដឹងថា នៅពេលព្រឹកខណៈដែលម្តាយនិងបងៗចេញទៅធ្វេីការអស់បុរសល្មោភកាមខាងលេីបានចាប់ខ្លួនចូលទៅក្នុងបន្ទប់ រួចចាប់រំលោភសម្រេចបាន៥ដង និងគំរាមសម្លាប់នាងបេីហ៊ានប្រាប់គេ។

នៅពេលនេះ ជនសង្ស័យស្ថិតក្រោមការសួរនាំ នៅអធិការដ្ឋាននគរបាលខណ្ឌពោធិសែនជ័យ ដើម្បីចាត់ការតាមច្បាប់៕ 

ប្រភព ៖ freshnews

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន មាននារីម្នាក់ ត្រូវជនសង្ស័យម្នាក់ ចាប់រំលោភ ខណៈ នាងជិះម៉ូតូ ទៅដឹកប្តី កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ ស្ត្រីរងគ្រោះ បានប្តឹង សមត្ថកិច្ចនគរបាល នៃ អធិការដ្ឋាននគរបាល ស្រុកកំពង់សៀម ធ្វើការឃាត់ខ្លួន ជនសង្ស័យនៅភូមិរលៀក ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

បើតាមមន្ត្រីបគរបាលស្រុកកំពង់សៀម បានឲ្យដឹងថា ស្ត្រីរងគ្រោះ ឈ្មោះ ស.គ.ធ អាយុ២៤ឆ្នាំ មានទីលំនៅភូមិក្រឡា ឃុំអំពិល ស្រុកកំពង់សៀម បានប្ដឹងថា ឈ្មោះ ញ៉ អុន ភេទប្រុស អាយុ២៦ឆ្នាំ មានលំនៅភូមិរលៀក ឃុំអំពិល ស្រុកកំពង់សៀម បានប្រព្រឹត្ត រំលោភសេពសន្ធវ:លើរូបនាង កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចតាមផ្លូវក្រោយភូមិក្រឡាចម្ងាយ ប្រហែល៣៥០ម៉ែត្រ ខណៈ នាងជិៈម៉ូតូទៅយកប្តីនៅភូមិរលៀក ហើយជនសង្ស័យបានចាប់ផ្តួល ម៉ូតូនៅកន្លែងកើតហេតុ។

មន្ត្រីនគរបាលបានឲ្យដឹងទៀតថា ក្រោយទទួលបានពាក្យបណ្តឹងសមត្ថកិច្ចចុះដល់កន្លែងកើតហេតុហើយធ្វើការត្រួតពិនិត្យ ឃើញថាពិតជាមានករណីរំលោភសេពសន្ថវៈពិតមែន។

សូមបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនដើម្បីបំពេញសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ចាម ចាត់ការតាមនិតិវិធី៕ 

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម