វត្តមាន​សិល្បករ​ល្បីៗ​ចូល​រួម​កម្មវិធី”ស្ដាប់​ចម្រៀង​របស់​ខ្ញុំ” យប់​មិញ!

 
 

សិល្បករ សិល្បការិនី​ល្បីៗ​ មក​ពី​គ្រប់​ជំនាញ​បាន​បង្ហាញ​វត្តមាន​នៅ​ក្នុង​កម្មវិធី “ស្ដាប់​ចម្រៀង​របស់​ខ្ញុំ” យប់​មិញ​ ដែល​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ទីក្រុង​កោះ​ពេជ្រ។

ការ​ផ្ដល់​កិត្តិយស​ពី​សំណាក់​សិល្បករ​ល្បីៗ​ខាង​ក្រោម​បាន​ញាំង​ឱ្យ​កម្មវិធី Hear My Song កាន់​តែ​មាន​ភាព​អធិកអធម និង ​សប្បាយ​រីករាយ។

យប់​មិញ​កម្មវិធី​ ដែល​ត្រួសត្រាយ​ផ្លូវ​ដើម្បី​ឲ្យ​​វិស័យ​ចម្រៀង​ខ្មែរ​ទៅ​កាន់​ការ​តាក់តែង​បទ​ចម្រៀង​ថ្មី​ខាង​លើ​បាន​រក​ឃើញ​ជយលាភី​ បី​រូប ​ពី​លេខ១ ដល់​លេខ ៣​ ក្នុង​នោះ ​មាន​ លោក សេង សុវណ្ណតារា ជាប់​ចំណាត់​ថ្នាក់​លេខ​ ១ ជា​ខ្មែរ​កម្ពុជា​ក្រោម លេខ​ ២​ បាន​ទៅ​លើ​លោក យឹង យន និង​ លេខ​ ៣ ​បាន​ទៅ​លើ​ កញ្ញា រុន ស៊ីរ៉ា។

កម្មវិធី “ស្ដាប់​ចម្រៀង​របស់​ខ្ញុំ” រដូវ​កាល​ទី ​២​ យប់​មិញ កើត​ឡើង​ក្រោម​ការ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​រវាង​ភាគី​សំខាន់​ៗ​៤ គឺ​ក្រសួង​ព័ត៌មាន ក្រុមហ៊ុន Sabay Digital Corporation មជ្ឈមណ្ឌល​តន្ត្រី Madison និង ​ក្រុមហ៊ុន TY KEA Co.,Ltd។ ក្រុម​ហ៊ុន Smart ,Coca Cola , Nokia , Tous Les Jours និង Platinum Cineplex គឺ​ជា​អ្នក​ឧបត្ថម្ភ​​របស់​កម្មវិធី៕

ប្រភព​: sabay


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម