កូនប្រុសទី២របស់ព្រាប សុវត្ថិ មិនត្រឹមតែសង្ហាទេ ថែមទាំងរួសរាយទៀត ធ្វើឲ្យក្មេងៗជប៉ុនសើចឡើងគាំង! (មានវីដេអូ)

 
 

ជប៉ុន៖ មួយរយៈពេលមកនេះ កំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជា លោក ព្រាប សុវត្ថិ និងក្រុមគ្រួសារ បានធ្វើដំណើរទៅកាន់ប្រទេសជប៉ុនរយៈពេល១០ថ្ងៃ ដើម្បីចូលរួមនៅក្នុងកម្មវិធី Cambodian Festival 2017 គោលបំណងគឺដើម្បីសម្តែង និងបង្ហាញពីសិល្បៈខ្មែរ ទៅកាន់ប្រជាជនខ្មែរដែលរស់នៅទីនោះ ក៏ដូចជាប្រជាជនជប៉ុនឲ្យបានស្គាល់ផងដែរ។

ក្រោយពីបញ្ចប់ការសម្តែងនៅខាងក្រោយឆាក គេសង្កេតឃើញកូនប្រុសទី២ របស់លោក ព្រាប សុវត្ថិដែលមានឈ្មោះថា សុវត្ថិ មុន្នីនាគ បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលមិនស្ទើរនោះទេ ដោយសារតែរូបគេបាននិយាយលេងសើច យ៉ាងរួសរាយបំផុត ជាមួយនឹងក្មេងៗ ដោយប្រើភាសាជប៉ុន ហើយធ្វើឲ្យក្មេងៗទាំងនោះ ផ្ទុះសំណើចយ៉ាងខ្លាំងផងដែរ។

កាយវិការទាំងនេះ បានបញ្ជាក់ឲ្យឃើញថា កូនរបស់ កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ ពិតជា​ មានចរិតល្អ រាក់ទាក់ និងផ្តល់ការសប្បាយដាក់អ្នកគាំទ្រ ទោះបីនៅក្រៅឆាកក៏ដោយ៕

ដូចនេះចង់ដឹងថាយ៉ាងណានោះ ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម