បើកបង្ហាញកន្លែងសម្រាល និងតម្លៃស្នាក់នៅ ព្រមទាំងថ្លៃសម្រាលកូនប្រុសស្រីភ្លោះ របស់ Margie!

 
 

ថៃ៖ ដូចដែលប្រិយមិត្តបានជ្រាបរួចហើយថា កាលពីយប់មិញនេះ តារាសម្ដែងស្រី អ្នកនាង Margie បានសម្រាលបានកូនប្រុសស្រីភ្លោះដ៏គួរឲ្យស្រលាញ់ ដោយក្នុងក៏មានការចូលរួមអបអរសាទរជាច្រើន ពីសំណាក់មហាជន និងមិត្តសិល្បៈផងដែរ។

ជាមួយគ្នានេះ ការសម្រាលកូនស្រី កូនប្រុសភ្លោះដ៏គួរឲ្យស្រលាញ់របស់អ្នកនាង កាលពីនាពេលថ្មីៗនេះដែរ ក៏ត្រូវបានទស្សនិកជនសរសើរមិនដាច់ពីមាត់ ពីបន្ទប់សម្រាកក្រោយសម្រាល ដែលមានការរៀបចំយ៉ាងពិសេសតែម្ដង។

យ៉ាងណាមិញ អ្វីដែលកាន់តែគួរឲ្យភ្ញាក់ផ្អើលនោះ ចំពោះតម្លៃស្នាក់នៅនឹងថ្លៃសម្រាលកូនប្រុសស្រីភ្លោះលើកដំបូង របស់អ្នកនាង Margie គឺពិតជាថ្លៃមិនធម្មតាឡើយ ដោយសារតែអ្នកម្ដាយរូបនេះសម្រេចចិត្តយក ការថែទាំសុខភាពសម្រាល សុទ្ធតែលំដាប់VIP ដែលបូកសរុបទាំងថ្លៃស្នាក់នៅ និងការវះកាត់ផងនោះ គឺបានចំណាយសរុបប្រមាណជាង២លាន ៦សែនបាត ផងដែរ។

ទន្ទឹមនឹងតម្លៃដ៏ថ្លៃនេះដែរ ក៏មានមហាជនដែលជាអ្នកគាំទ្រជាច្រើន បាននិយាយថាវាក៏សាកសម ទៅតាមជីវិតគ្រួសារលំដាប់អ្នកមានដូចជាពួកគេ ហើយការចំណាយនេះ ក៏មិនស្ដាយដែរ សម្រាប់ជម្រើសដែលល្អបំផុតសម្រាប់Margie និងកូនប្រុសស្រីភ្លោះរបស់នាង៕

សូមទស្សនាទិដ្ឋភាពបន្ទប់ស្នាក់នៅរបស់ Margie ខាងក្រោមនេះ៖ 

Margie និងស្វាមី
គ្រួសារ Margie
Margie និងកូនប្រុសស្រីភ្លោះ
ទិដ្ឋភាពបន្ទប់ស្នាក់នៅរបស់ Margie
ទិដ្ឋភាពបន្ទប់ស្នាក់នៅរបស់ Margie
ទិដ្ឋភាពបន្ទប់ស្នាក់នៅរបស់ Margie
ទិដ្ឋភាពបន្ទប់ស្នាក់នៅរបស់ Margie
ទិដ្ឋភាពបន្ទប់ស្នាក់នៅរបស់ Margie

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម