Blackpink ធ្វើចឹងសោះ បានសាច់ម្នាក់ៗ ស្អាតតាំងពីក្បាល ដល់ចុងជើង

 
 

កូរ៉េខាងត្បូង៖​  អ្នកណាៗក៏ស្គាល់ក្រុម BlackPink ដែរជាតារាល្បីនៅទ្វីបអាស៊ី និងអឺរ៉ុប។ BlackPink គឺជាក្រុមដែលមានទេពកោស្យ ហើយបទចម្រៀងចេញមកមួយបទៗ របស់ពួកគេគឺសុទ្ធតែល្បីទាំងអស់។ ក្នុងក្រុមនេះមាននារីស្រស់ស្អាតទាំងអស់ចំនួន ៤ នាក់ ដែលតែងខ្លួនយ៉ាងប្រណីតចាប់ពីក្បាលដល់ចុងជើង និងមានសម្រស់ស្រស់ស្អាតថែមទៀត។

ទន្ទឹមនឹងនេះ គេក៏តែងតែចង់ដឹងច្បាស់ អំពីការថែរក្សាសម្រស់របស់ស្រីស្រស់ទាំងបួននាក់នេះផងដែរ ថាតើត្រូវធ្វើយ៉ាងម៉េចទើបបានជាមានស្បែកមុខស្អាតបែបនេះ?

ថ្ងៃនេះ សូមណែនាំអំពីការថែរក្សាសម្រស់របស់ពួកគាត់ដូចខាងក្រោម៖

១.ការផ្ដល់សំណើមដល់ស្បែក

ប្រសិនបើអ្នកចង់បានស្បែករបស់អ្នកមានសុខភាពល្អ អ្នកត្រូវថែរក្សាស្បែករបស់អ្នកពីខាងក្នុង។ ដូចជា ការញ៉ាំទឹកឲ្យបានច្រើន និងការប្រើប្រាស់ផលិតផល ដែលជួយបំប៉នដល់ស្បែកឲ្យបានល្អដែលសាកសមនឹងប្រភេទស្បែក។ (Jennie)

Jennie

Jennie

២.យកចិត្តទុកដាក់ ចំពោះការថែរក្សាស្បែកប្រសើរជាងការផាត់មុខ

ទោះបីជាការផាត់មុខអាចជួយឱ្យអ្នកទទួលបានផ្ទៃមុខរលោងភ្លឺថ្លាភ្លាមៗប៉ុន្តែនេះក៏ជាមូលហេតុនៃការកើតមុននិងពន្លឿនដំណើរការនៃការចាស់ផងដែរ។ Jisoo បានចែករំលែកថា ជាធម្មតានាងតែងផាត់មុខស្ដើងៗបែបធម្មជាតិ និងមិនចាំបាច់ផាត់មុខក្រាស់ៗទេ បើទោះបីជាពួកគេត្រូវធ្វើការពេញមួយថ្ងៃក៏ដោយ។ (Jisoo )

Jisoo

Jisoo

៣.យកចិត្តទុកដាក់លើរបបអាហារ

សារធាតុដែលទទួលបានពីអាហារក៏មានផលប៉ះពាល់ដល់ស្បែកមនុស្សគ្រប់គ្នាផងដែរ។អ្នកគួរតែជ្រើសរើសអាហារដែលសំបូរទៅដោយសារធាតុដែលមានសុខភាពល្អដូចជាវីតាមីនប្រូតេអ៊ីន ។ ក្រៅពីនេះ ត្រូវធ្វើការបន្ទោរបង់ម្តងក្នុងមួយសប្តាហ៍ដើម្បីឱ្យស្បែកភ្លឺថ្លានិងស្អាតផងដែរ។

៤.លាងមុខឲ្យបានស្អាតមុនពេលចូលគេង

Rose បានណែនាំថាទោះបីអ្នកហត់នឿយយ៉ាងណាក៏ដោយ អ្នកគួរតែលុបលាងគ្រឿងសម្អាង នៅលើមុខឲ្យស្អាតមុនពេលចូលគេង។ 

Rose 

Rose 

៥.ការបិទម៉ាសលើមុខ

ម៉ាសបិទមុខមិនត្រឹមតែជួយឱ្យអ្នកមានអារម្មណ៍ស្រួលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចផ្តល់សំណើមដល់ស្បែកផងដែរ។ Lisa បានចែករំលែកនៅក្នុងអាកាសធាតុត្រូពិកគួរតែអនុវត្តរបិទម៉ាស ១-២ ដងក្នុងមួយសប្តាហ៍ដើម្បីចៀសវាងការកើតមុន និងអាចផ្ដល់សំណើមបានល្អផងដែរ។

 Lisa

 Lisa

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម