តើ​អ្វី​ទៅ​ដែល​ធ្វើអោយ​មាន​ភាព​តានតឹង​ដល់​ស្នេហា​របស់​អ្នក​?

 
 

​មិន​មាន​ចំណង​ស្នេហា​ណាមួយ​ដែល​ងាយស្រួល​១០០​ភាគរយ​នោះ​ទេ​។ ស្ថិត​ក្នុង​ទំនាក់ទំនង​ស្នេហា​ដ៏​យូរអង្វែង​មួយ វា​អាច​នឹង​មាន​ភាព​តានតឹង​មួយ​ចំនួន​តូច​កើតមាន​ក្នុង​ជិវិត​ជាមិនខាន​។ កូន​, បញ្ហា​លុយកាក់​, ការងារ និង​ភាពអសន្តិសុខ​សុទ្ធ​តែ​អាច​ប៉ះពាល់​ដល់​ស្នេហា​អ្នក​បាន​ទាំងអស់​។​

កូន​
បើសិន​ជា​អ្នក​កំពុងតែ​មាន​គម្រោង​យក​កូន ចូរ​យល់​ថា ស្នេហា​របស់​អ្នក​នឹង​មិន​មាន​ការប្រែប្រួល​អ្វី​ឡើយ​។ ការបង្កើត​កូន​នឹងមិន​គ្រាន់តែ​ធ្វើអោយ​មាន​ទំនួល​ខុស​ត្រូវ​កាន់តែច្រើន​ទេ តែ​ក៏​មិន​មាន​ពេលវេលា​ច្រើន​សម្រាប់​អ្នក​នៅ​ជាមួយ​ដៃគូ​ដែរ​។ ការងារ​និង​ថាមពល​នៃ​ការយ​ចិត្ត​ទុកដាក់ និង​បង្រៀន​កូន​មានន័យថា វា​នឹង​ផ្តល់​ស្ត្រេ​សកាន់តែ​ច្រើន​ក្នុង​នាម​ជា​ឪពុក​ម្តាយ​។ ក្មេង​ម្នាក់​ក៏​ធ្វើអោយ​មាន​ភាព​ច្រណែន​ចំពោះ​ស្នេហា​អ្នក​ដែរ​។ ឧទាហរណ៍ ឪពុក​ប្រហែលជា​ច្រណែន​ថា ម្តាយ​កំពុងតែ​ចំណាយ​ពេលវេលា​កាន់តែច្រើន​ចំពោះ​កូន​ជាង​រូបគាត់ ឬ​មិន​សប្បាយចិត្ត​ទាល់តែសោះ​ពេលដែល​ម្តាយ​មាន​ទំនាក់ទំនង​ជាមួយ​កូន​ខ្លាំង​ជាង​គាត់​។​

លុយកាក់​
បញ្ហា​លុយកាក់​អាច​បង្កើត​ភាព​តានតឹង​ដល់​ស្នេហា​ច្រើនណាស់​។ បើសិន​ជា​លុយ​ជា​ចំណង​យ៉ាង​តឹង​នោះ វា​ច្រើនតែ​ធ្វើអោយ​មនុស្ស​ម្នាក់​ឈ្លោះ​គ្នា​នឹង​ដៃគូ​របស់​ខ្លួន​បាន​។ ម្យ៉ាងវិញទៀត លុយ​អាច​ក្លាយទៅជា​ប្រធានបទ​ដ៏​តានតឹង​ខ្លាំង​មួយ​នៅពេល​គូសង្សា​មិន​យល់ស្រប​នឹង​របៀប​នៃ​ការចំណាយ​វា​តែម្តង​។ មនុស្ស​ស្រី​យល់ឃើញ​ថា​លុយ​គឺជា​របស់​ដែល​មាន​សន្តិសុខ និង​បារម្ភ​ច្រើន​អំពី​ការ​ទុកដាក់ ចំណែកឯ​បុរស​វិញ​ទំនងជា​ចាយ​លុយ​ខ្ជះខ្ជាយ​ទៅវិញ​។​

ការងារ​
ស្ត្រេ​ស​ចំពោះ​ការងារ​អាច​ក្លាយទៅជា​រឿង​ពិបាក​ក្នុង​ការបំពេញ​តួនាទី​។ វា​អាច​ជា​រឿង​ងាយ​ណាស់​ក្នុង​ការផ្តល់​ជា​សម្ពាធ​មួយ​ដល់ផ្ទះ និង​ជះ​កំហឹង​ដាក់​ដៃគូ​ទៀតផង​។ ក្នុងពេល​ដែល​មាន​ភាព​តានតឹង​ខ្លាំង​នៅ​កន្លែងធ្វើការ វា​អាច​នឹង​ពិបាក​ក្នុង​ការបែងចែក​ស្ត្រេសការ​ងារ​ចេញ​ពី​ស្ត្រេ​ស​ដោយ​សារ​ស្នេហា​ណាស់​។ ស្ត្រេ​សនៅ​កន្លែង​ការងារ​ក៏​អាច​មានឥ​ទ្ធិព​ល​ទៅលើ​ស្នេហា​មួយ​បាន​ដែរ​បើ​សិន​ជា​មនុស្ស​ម្នាក់​មាន​អារម្មណ៍​ថា ការងារ​របស់​មនុស្ស​ម្នាក់​ទៀត​កំពុងតែ​មាន​អតិ​ភាព​ច្រើន​ជាង​ស្នេហា​របស់​គេ​។​

មិន​មាន​សន្តិសុខ​
បើសិន​ជា​មនុស្ស​ម្នាក់​មិន​មាន​សន្តិសុខ​ចំពោះ​ស្នេហា​ទេ វា​មិន​ត្រឹមតែ​ធ្វើអោយ​គាត់​មាន​ភាព​តានតឹង​ទេ តែ​ភាព​តានតឹង​នោះ​ក៏​កើត​មាន​ចំពោះ​ដៃគូ​គាត់​ទៀត​ដែរ​។ នៅពេល​មនុស្ស​ម្នាក់​មាន​អារម្មណ៍​ថា​គ្មាន​ផាសុខភាព​ហើយ គាត់​ទំនង​ជា​សង្កេតមើល​អាកប្បកិរិយា និង​ការចង់បាន​របស់​ដៃគូ​បែរជា​មាន​ជាប់​ទាក់ទង​នឹង​ការឆ្លើយតប​បែប​អវិជ្ជមាន​បាន​៕

ប្រភព៖ Health.com.kh


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម