ណាត់​ជួប​គ្នា​ដំបូង គួរ​និយាយ​ពីអ្វី​?

 
 

​ថ្ងៃ​ណាត់​ជួប​គ្នា​ដំបូង​អាច​នឹង​ក្លាយទៅជា​រឿង​ដ៏​ក្តៅគគុក អន្ទះអន្ទែង និង​ជ្រួលច្របល់ ពីព្រោះ​តែ​ភាគី​ម្ខាង​កំពុងតែ​ព្រួយបារម្ភ​ថា​តើ គួរ​លើក​យក​រឿង​អ្វី​ខ្លះ​មក​ជជែក​គ្នា​។ ដូច្នេះហើយ ដើម្បី​បង្កើត​អោយ​មាន​ការចាប់​អារម្មណ៍ ភាពស្និទ្ឋស្នាល ឬ​និយាយ​គ្នា​បាន​យូរ​បាន​នោះ អ្នក​គួរតែមាន​ទំនុកចិត្ត​ទៅលើ​អ្វី​គ្រប់​យ៉ាង​ដែល​អ្នក​និយាយ​។​

​ការជជែក​គ្នា​អាចធ្វើអោយ​ការ​ណាត់​ជួប​របស់​អ្នក​ក្លាយទៅជា​រឿង​ល្អ ឬ​អាក្រក់​បាន​។ នោះ​ហើយ​គឺជា​មូលហេតុ​ដែល​អ្នក​គួរតែ​រៀបចំ​គម្រោង​អោយបាន​ល្អ​។ អ្នក​អាច​ធ្វើ​ទៅ​តាម​វិធីសាស្ត្រ​ដូចខាងក្រោម ៖

  • ចូរ​ប្រាកដថា អ្នក​បាន​ត្រៀម​ខ្លួន​រួចរាល់​អស់​ហើយ​មុន​នឹង​ណាត់​ជួប​គ្នា​។ មិន​ត្រូវ​សួរ​សំណួរ​ច្រើនពេក​ទេ​។ ចូរ​ជ្រើសរើស​ប្រធានបទ​ណា​ដែល​កំប្លែង សាមញ្ញ និង​ស្រួល​ឆ្លើយឆ្លង​គ្នា​។ ចូរ​ចាប់​ផ្តើមនិយាយ​លើ​ប្រធានបទ​ណាមួយ​ដែល​ជា​រឿង​ទូទៅ​សម្រាប់​អ្នក​ទាំង​ពីរ​តែម្តង ហើយ​រឿង​នេះ​នឹង​ជួយ​លុបបំបាត់​ភាព​ថប់​អារម្មណ៍​ពេល​ជួប​គ្នា​ដំបូង​បាន​ទៀត​ផង​។​
  • មិន​ត្រូវ​បញ្ចូល​ខ្លួនឯង​ទៅ​ក្នុង​ការពិភាក្សា​។ ចូរ​ចៀសវាង​ការ​គិត​អំពី​រឿង​ផ្ទាល់​ខ្លួន​ច្រើនពេក យក​ល្អ​គួរតែ​កុំ​សួរ​សំណួរ​ទាក់ទង​នឹង​បញ្ហា​ផ្ទាល់ខ្លួន​ទាំងអស់​។​
  • ខណៈពេល​កំពុង​តែ​និយាយ​គ្នា ចូរ​ចាប់អារម្មណ៍​ទៅលើ​អ្វី​ដែល​គេ​កំពុងតែ​និយាយ ដោយ​មិន​ត្រូវ​ប្រ​ញ៉ាប់​ចាប់ផ្តើម​ប្រធានបទ​ថ្មី​ពេក​ឡើយ​។​
  • និយាយ​រឿង​កំប្លែង​ដើម្បីអោយ​ការសន្ទនា​កាន់តែ​រស់​រវើក ហើយ​អ្នក​ក៏​នឹង​អាច​ចែករំលែក​ព័ត៌មាន​ផ្ទាល់ខ្លួន​អ្នក​បាន​យ៉ាង​ងាយ​។​
  • អ្នក​អាច​ចែករំលែក​ក្តី​សុ​បិ​ន្ត គោលដៅ ឬ​ភាពជោគជ័យ​របស់​អ្នក ហើយ​រឿង​នេះ​នឹង​ជួយ​អោយ​អ្នក​កាន់តែ​យល់ចិត្ត​គ្នា​បន្ថែមទៀត​។​
  • សាកល្បង​និយាយ​អំពី​ចំណាប់អារម្មណ៍ និង​ចំណង់​ចំណូលចិត្ត​នៅ​ពេលទំនេរ ព្រោះ​វា​អាច​ជួយ​អោយ​អ្នក​ស្វែងយល់​ពី​គ្នា​បាន​ដោយ​ងាយស្រួល​៕
ប្រភព៖ Health.com.kh




 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម