អតិថិជន​មិន​សប្បាយចិត្ត គួរ​ដោះស្រាយ​ដូចម្តេច​?

 
 

​អតិថិជន​ដ៏​សំខាន់​បំផុត​បាន​ដើរ​ចូលមក​ការិយាល័យ​របស់​លោក ដា​រ៉ា ដោយ​មិន​បាន​ប្រាប់​អោយ​ដឹង​មុន​សោះ​។ ដា​រ៉ា ក៏​បាន​ក្រោកឈរឡើង​ដោយ​ទឹកមុខ​ញញឹម ដើម្បី​រាក់ទាក់​គាត់​។ អតិថិជន​នោះ​ក៏​បាន​បញ្ចេញ​កំហឹង ដោយសារតែ​ក្រុមហ៊ុន​របស់​គាត់ មិន​បាន​បញ្ជូន​ផលិតផល​តាម​ពេលវេលា​ដែល​បានកំណត់​។ 
​ដា​រ៉ា បាន​លើកឡើង​នូវ​ហេតុផល​ល្អៗ​បំផុត​របស់​គាត់​ដើម្បី​ពន្យល់​ដល់​អតិថិជន ប៉ុន្តែ វា​គ្មាន​ប្រយោជន៍​សោះ​។ អតិថិជន​នៅ​ពេល​នេះ កាន់តែ​ខឹង​ខ្លាំង​ជាង​មុន ព្រមទាំង​ស្រែក​ឡូឡា​ថែមទៀត​ផង​។ ក្នុង​រយៈពេល​តែ​ពីរ​បី​នាទី គាត់​ក៏​បាន​ដើរចេញ ហើយ​ក៏​និយាយ​ស្ប​ត់​ស្បែ​រថា លែង​ធ្វើ​ជំនួញ​ជាមួយ ដា​រ៉ា ទៀតហើយ​។ 
​មនុស្ស​យើង​ភាគច្រើន​គួរតែ​ដោះស្រាយ​ជាមួយនឹង​អតិថិជន​ដែល​ខឹង ឬ​មិន​សប្បាយចិត្ត​អោយ​ដូចជា​ផ្នែក​មួយ​នៃ​តួនាទី​របស់​យើង​អញ្ជឹង ហើយ​វា​ក៏​មិនមែន​ជា​ភាពងាយស្រួល​ដែរ​។ ប៉ុន្តែ អ្វី​ដែល​សំខាន់​ជាង​នេះ​ទៅទៀត​នោះ​គឺថា បើសិនជា​យើង​ដឹង​នូវ​អ្វី​ដែល​ត្រូវ​និយាយ ឬ​របៀប​និយាយ យើង​ប្រហែលជា​អាច​ស្តារ​ស្ថានការណ៍​បាន​ប្រសើរ​ឡើង​វិញ​ខ្លះ​។​


​ចំពោះ​អត្ថបទ​មួយ​នេះ​ដែរ យើង​នឹង​បង្ហាញ​អ្នក​ពី​របៀប​ដោះស្រាយ​ជាមួយ​អតិថិជន​ដែល​កំពុង​តែ​ខឹង ឬ​ពិបាក​និយាយ​គ្នា​។ យើង​នឹង​បង្ហាញ​ពី​វិធីសាស្ត្រ​ពិសេសៗ​ខ្លីៗ ក៏ដូចជា​តិច​និច ដែល​អ្នក​អាច​ធ្វើអោយ​អ្វីៗ​មានដំណើរ​កាណ៍​កាន់តែ​រលូន​ទៅមុខ​បន្ថែម​ទៀត​បាន​។​

​ជំហាន​ទី ១ ៖ ផ្លាស់ប្តូរ​អ​កប្ប​កិរិយា​មិន​ល្អ​របស់​អ្នក​
​ជំហាន​ទី ២ ៖ ស្តាប់​យ៉ាង​យកចិត្ត​ទូក​ដាក់​
​ជំហាន​ទី ៣ ៖ រំលឹក​ដល់​ការព្រួយបារម្ភ​របស់​ពួកគេ ម្តង​ហើយ​ម្តងទៀត​
​ជំហាន​ទី ៤ ៖ ធ្វើខ្លួន​ជា​មនុស្ស​យល់ចិត្ត​គេ និង​សុំ​អភ័យទោស​គេ​
​ជំហាន​ទី ៥ ៖ បង្ហាញ​ពី​ដំណោះស្រាយ​
​ជំហាន ៦ ៖ ធ្វើ​សកម្មភាព និង​បន្តសកម្មភាព​នោះ​
​ជំហាន​ទី ៧ ៖ សុំ​មតិ​រិះគន់ 

​ថ្ងៃស្អែក យើង​នឹង​លម្អិត​ពី​ចំណុច​នីមួយ​ទាំង ៧ ខាងលើនេះ ដើម្បី​ជួយ​អោយ​អ្នក​បាន​យល់ដឹង​កាន់តែច្បាស់ និង​ស៊ីជម្រៅ​៕

ប្រភព៖ Health.com.kh



 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម