ការថយចុះ អ័រម៉ូនទីរ៉ូអ៊ីត និងការព្យាបាលបែបធម្មជាតិ
ការញ៉ាំអាហារពិសេស ឬការប្រើថ្នាំគ្រាប់ នឹងមិនជួយអ្នក អោយគ្រប់គ្រងជំងឺនៃការថយចុះអ័រម៉ូនទីរ៉ូអ៊ីតនោះទេ ប៉ុន្តែ ជួនកាល វាអាចធ្វើអោយអ្នក មានភាពប្រសើរឡើង បន្ថយស្ត្រេស និងការពារជំងឺបាន។
សូមប្រាកដថា អ្នកបានប្រើថ្នាំនៃអ័រម៉ូន ដែលគ្រូពេទ្យបានផ្តល់អោយ ដោយត្រឹមត្រូវ។
សូមរក្សាទម្លាប់នៃការញ៉ាំអាហារ ដែលផ្តល់នូវសុខភាព
មិនមានអាហារពិសេសណា សម្រាប់គ្រប់គ្រងជំងឺនៃក្រពេញទីរ៉ូអ៊ីតនោះទេ។ អ្នកមិនអាចមានភាពប្រសើរឡើង ដោយញ៉ាំអាហារមួយចំនួននោះទេ ប៉ុន្តែ ការញ៉ាំអាហារអោយមានលំនឹង អាចជួយអ្នកអោយមានអារម្មណ៍ប្រសើរ និងមិនមានជំងឺ។
វេជ្ជបណ្ឌិត ជេហ្វ្រីមេឆានីក (Jeffrey Mechanick) បាននិយាយថា វាជារឿងល្អបំផុត ដើម្បីធ្វើតាមការញ៉ាំអាហារ ដែលផ្តលនូវសុខភាព ដែលត្រូវបានណែនាំដោយគ្រូពេទ្យ។
រឿងសំខាន់ដើម្បីញ៉ាំអាហារអោយបានល្អ គឺញ៉ាំអោយមានស្ថេរភាព។ កុំញ៉ាំច្រើនពេក ទោះបីវាជាអាហារដែលផ្តល់នូវសុខភាព ឬវាជាអាហារដែលអ្នកបានលឺថា ល្អសម្រាប់ ជំងឺនៃក្រពេញទីរ៉ូអ៊ីតក៏ដោយ។ ការញ៉ាំច្រើនពេក គឺមិនល្អសម្រាប់អ្នកនោះទេ។
សូមជ្រើសរើស ការញ៉ាំផ្លែឈើ និងបន្លែ។ សូមញ៉ាំទំពាំងបាយជូរ ជាដើម ដែលវាសំបូរទៅដោយអុកស៊ីតកម្ម។
ប្រភព៖health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
-
វិធីណាត់ជួបគូសង្សារយ៉ាងរ៉ូមែនទិកបំផុត ទោះជាអ្នកគ្មានលុយសោះ
-
តើស្វាមីអ្នក ជាប្តីល្អដែរឬទេ?
-
ជំងឺលើសសម្ពាធឈាមនៅថ្លើម គឺជាមូលហេតុចម្បងនៃការប៉ោងសរសៃនៅបំពង់អាហារ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!

