ហេតុអ្វីមានការឈឺចាប់ ពេលមករដូវ?
ជារៀងរាល់ខែ ស្រទាប់ខាងក្នុងនៃស្បូន ជាធម្មតា កសាងឡើងនៅក្នុងការរៀបចំ សម្រាប់ការមានផ្ទៃពោះ។ បន្ទាប់ពីស៊ុតរបស់មេជីវិតញី បានផ្ទុះចេញពីក្រពេញអូវែ ចូលក្នុងដៃស្បូន ប្រសិនបើស៊ុត មិនត្រូវបានជួបជាមួយមេជីវិតឈ្មោលនោះទេ វានឹងនាំឱ្យគ្មានមានផ្ទៃពោះ ហើយស្រទាប់ខាងក្នុងនៃស្បូន ក៏មិនចាំបាច់ទៀតដែរ។ កម្រិតអ័រម៉ូន Estrogen និង Progesterone របស់ស្ត្រី ដែលធ្លាក់ចុះនោះ បានធ្វើឱ្យស្រទាប់ នៃស្បូននេះ បានក្លាយទៅជាហើម និងត្រូវបានរលួយនៅទីបំផុត ដែលបានបង្កើតជាលំហូរឈាមរដូវនេះ ហើយត្រូវបានជំនួស ដោយស្រទាប់ថ្មីមួយ នៅក្នុងវដ្តរដូវប្រចាំខែបន្ទាប់។
នៅពេលដែលស្រទាប់ខាងក្នុងនៃស្បូន ចាប់ផ្តើមបែករលួយ សមាសធាតុម៉ូលេគុល ដែលគេហៅថា Prostaglandins ត្រូវបានចេញមក។ សមាសធាតុទាំងនេះ បណ្តាលឱ្យសាច់ដុំរបស់ស្បូនកន្ត្រាក់។ នៅពេលដែលសាច់ដុំ របស់ស្បូនកន្ត្រាក់ ពួកវាកាត់ផ្តាច់ការផ្គត់ផ្គង់ឈាម ទៅស្រទាប់នេះ ដែលជាហេតុធ្វើឱ្យការផ្តល់ របស់អុកស៊ីសែន ទៅជាលិកានៃស្រទាប់នេះថយចុះ ហើយងាប់។ បន្ទាប់ពីជាលិកាទាំងនេះងាប់ ស្បួនបានកន្ត្រាក់ ដើម្បីឱ្យជាលិកាងាប់ទាំងនេះ ចេញតាមមាត់ស្បូន និងចេញពីរាងកាយតាមទា្វរមាស។ Leukotrienes ជាសារធាតុគីមី ដែលបានដើរតួនាទី នៅក្នុងការឆ្លើយតបទៅនឹងការរលាកនេះ ត្រូវបានកើនឡើងផងដែរ វាអាចត្រូវបានទាក់ទងទៅនឹង ការឈឺចាប់ក្នុងអំឡុងពេលមករដូវនេះ៕
ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី25 កុម្ភៈ ឆ្នាំ2015
មើលគួរយល់ដឹងផ្សេងៗទៀត
- ប្រការគួរយល់ដឹង! កំពូលអាហារ ដែលល្អសម្រាប់ស្ត្រី ក្នុងការការពារ ជម្ងឺមហារីកសុដន់
- វិធីព្យាបាល ការគ្មានកូន
- គួរដឹង! ពណ៌ទឹកនោម អាចលាតត្រដាង ពីស្ថានភាព សុខភាពរបស់ មនុស្សយើងបាន! (មានវីដេអូ)
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!