អ្នកចូលចិត្តកាហ្វេ? បេះដូងរបស់អ្នក អាចចូលចិត្តផងដែរ
ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា ការផឹកកាហ្វេ ៣ ទៅ ៥ ពែងក្នុងមួយថ្ងៃ អាចបន្ថយហានិភ័យ ក្នុងការវិវត្តទៅជាជំងឺកំណកឈាម នៅក្នុងសរសៃឈាមអាកទែ ដែលអាចបន្ថយហានិភ័យ ចំពោះការគាំងបេះដូងបាន។
វេជ្ជបណ្ឌិត អេលីសេអូ ហ្គូឡា (Eliseo Guallar) បាននិយាយថា យើងបានរកឃើញថា ការផឹកកាហ្វេ ៣ ទៅ ៥ ពែងក្នុងមួយថ្ងៃ ត្រូវបានផ្សារភ្ចាប់ជាមួយនឹង ការប្រមូលផ្តុំជាតិកាល់ស្យូមតិចនៅក្នុងសរសៃឈាមអាកទែ។
គាត់បានពន្យល់ថា ការប្រមូលផ្តុំកាល់ស្យូម គឺជាសញ្ញាដំបូង នៃការឡើងរឹងនៃសរសៃឈាមអាកទែ និងហានិភ័យនៃជំងឺបេះដូង។
វេជ្ជបណ្ឌិត Guallar បាននិយាយថា ការស្រាវជ្រាវនេះមិនអាចបង្ហាញពីហេតុ និងផល រវាងកាហ្វេ និងការថយចុះកាល់ស្យូម នៅក្នុងសរសៃឈាមអាកទែនោះទេ ប៉ុន្តែ វាបានសម្គាល់ថា ការផ្សារភ្ជាប់គ្នារវាងកត្តាទាំងនេះ គឺពិតជាខ្លាំង។
ទោះបីជាហេតុផល ចំពោះការផ្សារភ្ជាប់គ្នានេះ មិនត្រូវបានដឹងក៏ដោយ ប៉ុន្តែ អ្នកស្រាវជ្រាវបាននិយាយថា កាហ្វេអាចបន្ថយហានិភ័យ នៃជំងឺទឹកនោមផ្អែមប្រភេទទី ២ បាន ដែលជាកត្តាហានិភ័យមួយ ចំពោះការឡើងរឹងនៃសរសៃឈាម។
ការស្រាវជ្រាវត្រូវ បានចេញផ្សាយនៅក្នុងកាសែត Heart៕
ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី05 មីនា ឆ្នាំ2015
មើលគួរយល់ដឹងផ្សេងៗទៀត
- ក្មេងស្រី ដែលចូលចិត្ត ផឹកភេសជ្ជះ មានជាតិស្ករច្រើន អាចធ្វើឲ្យ ឆាប់ចូលវ័យ មានរដូវ និង ប្រឈមមុខនឹង ជម្ងឺមហារីកសុដន់!
- អត្ថប្រយោជន៍ នៃការមិនបរិភោគអាហារ ពេលល្ងាច
- បុរសវ័យ២៦ឆ្នាំ ស្លន់ស្លោរ ដោយសារសុដន់កាន់ តែរីកធំ ដែលមូលហេតុវិញ គឺមិននឹកស្មានដល់
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!