គួរដឹង! ពណ៌ទឹកនោម អាចលាតត្រដាង ពីស្ថានភាព សុខភាពរបស់ មនុស្សយើងបាន! (មានវីដេអូ)

 
 

អង់គ្លេស៖ ជាធម្មតា មនុស្សជាច្រើន មិនដែលធ្លាប់ បានសង្កេត ឬក៏ចាប់អារម្មណ៍ ទៅលើទឹកនោម ខ្លួនឯងនោះទេ តែតាមពិតទៅ ទឹកនោមគឺ អាចបញ្ជាក់អំពី ស្ថានភាពនៃ សុខភាពរបស់ មនុស្សបាន យ៉ាងជាក់លាក់។

បើតាមលោក វេជ្ជបណ្ឌិតផ្នែក វេជ្ជសាស្ត្រ Chris Steele នៃប្រទេស អង់គ្លេស ដែលបានធ្វើ បទបង្ហាញមួយ នៅក្នុងកម្មវិធី This Morning របស់ប៉ុស្ត៍ ទូរទស្សន៍ ITV បង្ហាញថា មនុស្សយើងអាច ធ្វើការតាមដាន ក៏ដូចជា សង្កេតមើលសុខភាព របស់ខ្លួន តាមរយៈពណ៌ នៃទឹកនោមបាន ព្រោះថាទឹកនោម របស់យើង មិនមែនចេះ តែមានពណ៌ ដដែលៗនោះទេ គឺវាបានផ្លាស់ពណ៌ ផ្សេងគ្នា ដូចជា ពណ៌លឿង, ពណ៌ក្រហម, ពណ៌ស ជាដើម តាមរយៈសុខភាព បច្ចុប្បន្ន របស់យើង។


លោកវេជ្ជបណ្ឌិត Chris កំពុងធ្វើការ បង្ហាញពី ស្ថានភាពសុខភាព ទៅតាមពណ៌ នៃទឹកនោម របស់មនុស្ស

ក្នុងនោះលោក វេជ្ជបណ្ឌិត Chris ក៏បានបញ្ជាក់ ប្រាប់ក្នុងកម្មវិធី នោះផងដែរថា “ការអង្កេតមើល ទឹកនោម គឺមើលពេលដែល យើងកំពុងតែ បញ្ចេញវា មិនមែនមើល ទឹកនោមនៅ ក្នុងចានបង្គន់ នោះទេព្រោះថា ទឹកនៅក្នុង ចានបង្គន់ បានរលាយចូល ជាមួយ ទឹកនោម របស់យើង ជាហេតុធ្វើឲ្យ យើងមិនអាច ដឹងច្បាស់ពី ពណ៌ប្រាកដ នៃទឹកនោម ក៏ដូចជា សុខភាព របស់យើង ផងដែរ។ ចំណែកនារីវិញ ច្បាស់ជាពិបាក ក្នុងការមើល ទឹកនោមរបស់ ពួកគេហើយ ដូច្នេះពួកគេអាច ប្រើវិធីម្យ៉ាង នោះគឺត្រងទឹកនោម ដើម្បីទុកមើល”។

ខាងក្រោមនេះ គឺជាពណ៌ ផ្សេងៗគ្នា នៃទឹកនោម របស់មនុស្ស រួមជាមួយនឹង ការបកស្រាយ អំពីស្ថានភាព សុខភាពទៅតាម ពណ៌នីមួយៗ៖

ពណ៌សថ្លា៖ មានន័យថា អ្នកបានផឹកទឹក ច្រើនពេកហើយ ដូច្នេះអ្នកគួរ តែកាត់បន្ថយ។

ពណ៌សស្លេក៖ មានន័យថា អ្នកមានសុខភាព ល្អធម្មតា ប្រក្រតី និងមានជាតិទឹក នៅក្នុងខ្លួន គ្រប់គ្រាន់។

ពណ៌លឿងថ្លា៖ មានន័យថា អ្នកមានសុខភាព ល្អធម្មតា។

ពណ៌លឿងចាស់៖ មានន័យថា អ្នកក៏មាន សុខភាពល្អ ធម្មតាដែរ តែគួរផឹកទឹក ឲ្យកាន់តែច្រើន។

ពណ៌លឿងទុំ ឬក៏ពណ៌ដូច ទឹកឃ្មុំ៖ មានន័យថា រាងកាយរបស់ អ្នកកំពុងតែ ខ្វះជាតិទឹក ដូច្នេះត្រូវ ផឹកទឹកឲ្យ បានច្រើនជាងមុន ទើបជាការប្រសើរ។

ពណ៌ត្នោត៖ អ្នកអាចកំពុង តែមានបញ្ហាថ្លើម ឬក៏ស្ថិតនៅ ក្នុងស្ថានភាព ខ្សោះទឹកយ៉ាង ធ្ងន់ធ្ងរ ដូច្នេះគួរតែ ផឹកទឹកឲ្យ បានច្រើន និងទៅជួបគ្រូពេទ្យ ដើម្បីពិនិត្យ អំពីបញ្ហានេះ។

ពណ៌ផ្កាឈូក ឬក្រហមព្រឿងៗ៖ តើពេលថ្មីៗនេះ អ្នកមានបរិភោគ អ្វីដែលមាន ពណ៌ក្រហមខ្លាំង ដូចជាផ្លែ Bluberries, ដើមស្ពៃទឹក ជាដើមនោះទេ? ប្រសិនបើ អត់ទេ អ្នកប្រហែលជា មានឈាម ជាប់នៅក្នុង ទឹកនោមរបស់អ្នក។ ក្នុងស្ថានភាព បែបនេះអ្នក អាចមិនមាន បញ្ហាសុខភាព តែបើមានវិញ អ្នកគឺកំពុង តែមានបញ្ហា ត្រង់តម្រងនោម, មានដុះសាច់ ត្រង់កន្លែងណាមួយ, មានការឆ្លងរោគ ត្រង់បំពង់ទឹកនោម, ឬក៏មានបញ្ហា ត្រង់ក្រពេញប្រូស្តាត ដូច្នេះអ្នកគួរតែ ប្រញាប់ទៅជួប គ្រូពេទ្យដើម្បី ពិនិត្យទៅលើ បញ្ហាទាំងនេះ។

ពណ៌ទឹកក្រូច៖ អ្នកប្រហែល ជាផឹកទឹកមិន បានគ្រប់គ្រាន់ ឬក៏អ្នកអាច មានបញ្ហាត្រង់ ប្រមាត់ ឬក៏ថ្លើម តែវាក៏អាច បណ្តាលមកពី ពណ៌អាហារដែល អ្នកបានទទួលទាន ផងដែរ តែយ៉ាងណាមិញ អ្នកគួរតែ ទៅជួបគ្រូពេទ្យ ដើម្បីពិនិត្យ សុខភាព។

ពណ៌ខៀវ ឬបៃតង៖ នេះគឺជា ពណ៌ទឹកនោម មួយដែលយើង មិនធ្លាប់បានដឹង និងជួបប្រទះ ប៉ុន្តែទឹកនោម របស់អ្នកអាច ប្រែពណ៌ទៅជា ពណ៌ខៀវ ឬបៃតង បានដោយសារ តែជំងឺដំណពូជ ដ៏កម្រមួយប្រភេទ។ ប៉ុន្តែវាក៏ អាចកើតឡើង បានដោយសារ តែមានការ ឆ្លងបាក់តេរី ចូលក្នុងបំពង់ ទឹកនោម ឬក៏វាអាច ចេញពណ៌តាមរយៈ អាហារឬក៏ ថ្នាំពេទ្យដែល អ្នកកំពុងទទួលទាន។ ចំពោះពណ៌ បែបនេះបង្ហាញ ថាមិនមែន ជាលក្ខណៈអាក្រក់ ធ្ងន់ធ្ងរខ្លាំង សម្រាប់សុខភាព អ្នកទេ តែអ្នកគួរតែ ទៅជួបគ្រូពេទ្យ ដើម្បីពិនិត្យ មើលផងដែរ។


រូបភាពៈ ពណ៌នៃទឹកនោម និងស្ថានភាព សុខភាព របស់មនុស្ស

ទាំងនេះគឺជា ការបរិយាយ អំពីស្ថានភាព សុខភាពរបស់ មនុស្សតាមរយៈ ពណ៌ទឹកនោម ដូច្នេះយើង គួរតែធ្វើការ តាមដាននិង អង្កេតមើល ទឹកនោមរបស់ យើងជាប្រចាំ ដើម្បីធានា ឲ្យបាននូវ សុខភាពដ៏ល្អ របស់ខ្លួនយើង៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?

រូបភាព ដ្យាក្រាមនៃ ស្ថានភាពសុខភាព ទៅតាមពណ៌នៃ ទឹកនោមនីមួយៗ៖



ប្រភព៖ ដេលីម៉េល

ដោយ៖ Xeno

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម