ដំណាក់កាលទាំង ៣ នៃការលូតលាស់ខួរក្បាល របស់កុមារ
812
ឳពុកម្តាយគ្រប់រូប គួរតែយល់ដឹងពីដំណាក់កាលនៃការលូតលាស់ទាំងបីនេះ បើផុតដំណាក់កាលទាំងនេះ ទោះបីជាខំពត់យ៉ាងណាក៏ដោយ ក៏ខួរក្បាល មិនអាចលូតលាស់ល្អឡើយ។ តើមានដំណាក់កាលអ្វីខ្លះ?
1. អាយុ (០ ដល់ ៣ ឆ្នាំ) គឺជាដំណាក់កាលទី១ នៃការលូតលាស់ មានន័យថា ជាការលូតលាស់ដំបូងនៃខួរក្បាល។ ដូចនេះ អ្នកគួរតែបង្រៀនកូន ឱ្យចេះធ្វើរឿងផ្សេងៗ ដូចជា ប្រមូលប្រដាប់ប្រដារលេង ដោយខ្លួនឯងជាដើម។ អ្នកមិនត្រូវរំពឹងថា ទទួលបានលទ្ធផលល្អទេ តែអ្នកអាចនៅកំដរគេ ហើយតែងតែនិយាយពាក្យសរសើរគេ នោះគេនឹងធ្វើបានកាន់តែល្អ។
2. អាយុ (៧ ដល់ ១០ ឆ្នាំ) គឺជាដំណាក់កាល នៃការកែចោលទម្លាប់អាក្រក់របស់កូន មានន័យថា អ្នកត្រូវតែបង្រៀនឱ្យគេចូលចិត្តអានសៀវភៅ ឬហាត់ប្រាណជាដើម ដើម្បីឱ្យខួរក្បាលលូតលាស់កាន់តែល្អ។
3. អាយុ (៧ ដល់ ១០ ឆ្នាំ) គឺជាដំណាក់កាល នៃការលូតលាស់ចុងក្រោយបង្អស់។ ដូចនេះ អ្នកត្រូវតែបង្រៀនកូន ឱ្យចេះរៀនគិតដោយខ្លួនឯង។ អ្នកមិនត្រូវបញ្ជាឱ្យគេធ្វើរឿងដែលគេមិនចង់ធ្វើទេ បើគេមិនព្រមធ្វើតាមអ្នក អ្នកអាចសួរយោបល់គេវិញ ដើម្បីឱ្យគេគិត ហើយប្រាប់អ្នកនូវអ្វីដែលគេចង់បាន៕
ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី09 មីនា ឆ្នាំ2015
មើលគួរយល់ដឹងផ្សេងៗទៀត
-
ស្ត្រីមានផ្ទៃពោះ ត្រូវតែចាក់វ៉ាក់សាំងជំងឺផ្តាសាយ
-
ភាពស្រើបស្រាល បុរសស្រ្ដី គួរយល់ដឹង
-
តុបតែងមុខទៅធ្វើការ ពិតជាមិនល្អ ចំពោះស្បែកមុខរបស់អ្នកឬ?
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!