តើ​ធ្វើ​យ៉ាងណា ដើម្បី​ឱ្យមាន​សុខភាព​ល្អ នៅពេល​មាន​ផ្ទៃពោះ​?

 
 

 294

​អ្នក​បាន​ដឹង​រួចហើយ​ថា នៅ​អំឡុង​ពេល​មាន​ផ្ទៃពោះ ស្រី្ត​ប្រឈមមុខ​នឹង​ហានិភ័យ​ខ្ពស់​ជាច្រើន​។​
​ដូច្នោះ គន្លឹះ​ខាងក្រោម​នេះ អាច​ជួយ​ឱ្យ​អ្នក​បង្ការ​ខ្លួន ពី​ការប្រឈមមុខ​នឹង​ហានិភ័យ​ខ្ពស់ នៃ​ការ​មាន​ផ្ទៃពោះ​ដូចជា ៖
•​    ​កំណត់​ការ​មាន​ផ្ទៃពោះ​
​នៅ​មុន​ពេល​អ្នក​មាន​គំរោង​មាន​ផ្ទៃពោះ អ្នក​ត្រូវ​ពិគ្រោះ​ជាមួយ​អ្នក​ផ្តល់​សេវា​ថែទាំ​សុខភាព ដើម្បី​ចាប់ផ្តើម​ក្នុងការ​ទទួលទាន​វីតាមីន​ជា​រៀងរាល់ថ្ងៃ ដើម្បី​ឱ្យ​អ្នក​មាន​សុខភាព​ល្អ មុនពេល​មាន​ផ្ទៃពោះ​។ ប្រសិនបើ​អ្នក​មាន​ជំងឺ​អ្វី​មួយ អ្នក​ត្រូវ​ធ្វើការ​ព្យាបាល​ជាមុនសិន ដើម្បី​រៀបចំ​សម្រាប់​ការ​មាន​ផ្ទៃពោះ​។
•​    ​ការថែទាំ​មុន​សម្រាលកូន​
​អ្នក​ត្រូវ​ជួប​ជាមួយ​អ្នកផ្តល់​សេវា​ថែទាំ​សុខភាព ដើម្បី​ពិនិត្យ​សុខភាព​អ្នក និង​ទារក​អ្នក​ជា​ប្រចាំ​។
•​    ​ការបរិភោគ​របប​អាហារ​ដែល​មាន​សុខភាព​ល្អ​
​អំឡុង​ពេល​មាន​ផ្ទៃពោះ អ្នក​នឹង​ត្រូវ​ការបន្ថែម​ទៀត ដូចជា អាស៊ីតហ្វូលិ​ក ជាតិ​កាល់ស្យូម ជាតិ​ដែក និង​សារធាតុចិញ្ចឹម​ដែល​សំខាន់​ផ្សេងៗ​ទៀត​។ អ្នក​ត្រូវ​ពិគ្រោះ​ជាមួយ​អ្នក​ផ្តល់​សេវា​ថែទាំ​សុខភាព អំពី​តម្រូវការ​អាហារូបត្ថម្ភ ប្រសិនបើ​អ្នក​មាន​បញ្ហា​សុខភាព ដូចជា ជំងឺ​ទឹកនោម​ផ្អែម​ជាដើម​។​
•​    ​ការ​កើន​ទម្ងន់​
​ការ​កើន​ទម្ងន់ អាច​ជួយ​ឱ្យ​ទារក​មាន​សុខភាព​ល្អ ហើយ​ធ្វើឱ្យ​មាន​ភាពងាយស្រួល ក្នុងការ​ស្រក​ទម្ងន់​បន្ទាប់ពី​សម្រាល​កូន​។ អ្នក​ត្រូវ​ពិគ្រោះ​ជាមួយ​ជាមួយ​អ្នកផ្តល់​សេវា​ថែទាំ​សុខភាព ដើម្បី​កំណត់​ទម្ងន់​របស់​អ្នក​ឱ្យបាន​ត្រឹមត្រូវ​។​
•​    ​ចៀសវាង​សារធាតុ​គ្រោះថ្នាក់​
​អ្នក​ត្រូវ​បញ្ឈប់​ការជក់បារី ការសេព​គ្រឿង​ស្រវឹង និង​ថ្នាំញៀន​។ ហើយ​អ្នក​ត្រូវ​ទទួល​ការប្រឹក្សា ជាមួយ​អ្នក​ផ្តល់​សេវា​ថែទាំ​សុខភាព មុន​ពេល​អ្នក​ចាប់ផ្តើម ឬ​បញ្ឈប់​ការប្រើប្រាស់​ថ្នាំ​ណាមួយ​៕

 

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី10 មីនា ឆ្នាំ2015


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម