ការស្អិតជាប់សុក ចូលទៅក្នុងជញ្ជាំងស្បូន
ការស្អិតជាប់សុក ចូលទៅក្នុងជញ្ជាំងស្បូន គឺជាស្ថានភាពនៃការមានផ្ទៃពោះដ៏ធ្ងន់ធ្ងរមួយ ដែលបានកើតឡើង នៅពេលដែលសរសៃឈាម និងផ្នែកផ្សេងទៀតនៃសុកបានរីកលូតលាស់ ហើយចាក់ចូលទៅក្នុងជញ្ជាំងនៃស្បូន។
ជាធម្មតា សុកបានតោងជាប់នៅលើជញ្ជាំងនៃស្បូន ហើយបានរបេះចេញ បន្ទាប់ពីការសម្រាលកូន ប៉ុន្តែ ការស្អិតជាប់សុកចូលទៅក្នុងជញ្ជាំងស្បូន គឺសុកនៅផ្នែកណាមួយ ឬផ្នែកទាំងមូលនៃសុក បានចាក់ចូល ទៅក្នុងសាច់ដុំ ដែលជាជញ្ជាំងនៃស្បូន ដែលមិនអាចរបេះចេញមកបាន ហើយបណ្តាលឱ្យមានការហូរឈាមតាមទ្វារមាស អំឡុងពេលត្រីមាសទីបី នៃការមានផ្ទៃពោះ និងការបាត់បង់ឈាមធ្ងន់ធ្ងរ បន្ទាប់ពីការសម្រាលកូន។
ប្រសិនបើមានការស្អិតជាប់សុក ចូលទៅក្នុងជញ្ជាំងនៃស្បូនទាំងមូលតែម្ដង អ្នកនឹងត្រូវធ្វើការសម្រាលកូន ដោយការវះកាត់ ដើម្បីធ្វើការវះកាត់យកស្បូនចេញតែម្ដង ។
ជាទូទៅ ការស្អិតជាប់សុកចូលទៅក្នុងជញ្ជាំងស្បូន មិនបណ្តាលឱ្យមានរោគសញ្ញា នៅអំឡុងពេលមានផ្ទៃពោះធ្ងន់ធ្ងរនោះទេ។ វាអាចមានការហូរឈាមតាមទ្វារមាស អំឡុងពេលត្រីមាសទីបី។
ប្រសិនបើអ្នកមានការហូរឈាមតាមទ្វារមាស ក្នុងកំឡុងពេលត្រីមាសទីបី អ្នកត្រូវជួបជាមួយអ្នកផ្តល់សេវាថែទាំសុខភាព ដើម្បីស្វែងរកការសង្គ្រោះបន្ទាន់៕
ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី20 មីនា ឆ្នាំ2015
មើលគួរយល់ដឹងផ្សេងៗទៀត
-
5 Money Habits That Will Ruin Your Marriage
-
ការងារដែលប៉ះពាល់ដល់ សុខភាពបេះដូង
-
ប្រយ័ត្នសង្សារ បោកយកខ្លួនប្រាណ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!