​ស្បូន​ព្រែក ចេញ​ជា​ពីរ ???

 
 


​ស្បូន​ព្រែក​ចេញ​ជា​ពីរ គឺ​ពេល​ស្ត្រី​ដែល​មាន​ស្បូន​ពីរ ហើយ​អាច​មាន​ក​ស្បូន​រួមគ្នា ឬ​អាច​មាន​ក​ស្បូន​ពីរ​ផ្សេងគ្នា​។​
​វា​គឺជា​ករណី​មួយ​ដ៏​កម្រ ហើយ​ពេល​ខ្លះ គេ​មិន​អាច​ធ្វើ​រោគវិនិច្ឆ័យ​បានទេ​។ ភាគរយ​នៃ​ស្ត្រី​ដែល​មាន​ស្បូន​ព្រែក​ចេញ​ជា​ពីរ គឺ​ខ្ពស់ ចំពោះ​ស្ត្រី​ដែល​មាន​ប្រវត្តិ​កើត​កូន​មិន​គ្រប់​ខែ ឬរ​លូត​កូន​។​
​ការព្យាបាល គឺ​ចាំបាច់​ត្រូវធ្វើ ប្រសិនបើ​វា​បណ្តាល​ឱ្យ​មាន​រោគសញ្ញា ឬ​ផលវិបាក ដូចជា ការឈឺ​អាង​ត្រគាក ការ​រលូត​កូន​ម្តង​ហើយ​ម្តងទៀត ឬ​ការ​សម្រាលកូន​មុន​ខែ​ជាដើម​។​
​ស្ត្រី​មួយ​ចំនួន មិន​បានដឹងថា ខ្លួន​មាន​ស្បូន​ព្រែក​ចេញ​ជា​ពីរ សូម្បី​តែ​ក្នុង​អំឡុងពេល​មាន​ផ្ទៃពោះ និង​ការ​សម្រាលកូន​។
​សញ្ញា និង​រោគសញ្ញា​អាច​រួមមាន ៖
•​    ​ការ​មាន​សម្ពាធ​មិន​ប្រក្រតី ឬ​ការឈឺចាប់​ខ្លាំង មុនពេល ឬ​អំឡុងពេល​មាន​រដូវ​
•​    ​ការ​ហូរ​ឈាម​មិន​ប្រក្រតី​ក្នុង​អំឡុងពេល​មាន​រដូវ​៕

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី26 មីនា ឆ្នាំ2015


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម