ប្រវត្តិទីក្រុងខ្មោច​ធំៗទាំង ១៤ នៅជុំវិញពិភពលោក

 
 

                 បែបធម្មជាតិនោះ ឥឡូវបាន ក្លាយជាទីក្រុងស្ងាត់ស្រងំ ដោយសារប្រជាជន បានចាកចេញពីការតាំងទីលំនៅរបស់ពួកគេ ធ្វើឲ្យទីក្រុងទាំងនេះ ក្លាយជាទីក្រុងខ្មោច និងនៅតែជាអាថ៌កំបាំង ជុំវិញពិភពលោកដដែល គ្មានអ្នកណាម្នាក់ បានដឹងបានឃើញ រាប់រយឆ្នាំមកហើយ។

១. ទីក្រុង Capel Celyn ប្រទេស Wales
ប្រសិនបើលោកអ្នក មានអាយុច្រើន អាចនៅចងចាំទីក្រុង Capel Celyn គឺជាភូមិមួយ ធ្លាប់បានលិចទឹកនៅឆ្នាំ១៩៦៥។ ទឹកជំនន់បានធ្វើឲ្យ ប្រជាជនរស់នៅទីនេះ បាត់បង់ដូចជា ព្រះវិហារ សាលារៀន ការិយាល័យធ្វើការ និងផ្ទះ១២ ខ្នង និងកសិដ្ឋានរបស់កសិករជាច្រើន។ ទឹកជំនន់នេះ ធ្វើឲ្យប្រជាជនសម្រេចចិត្ត ចាកចេញទៅរស់នៅកន្លែងមួយទៀត។

២. ទីក្រុង Grand-Bassam ប្រទេស Ivory Coast
ទីក្រុង Grand-Bassam ជារដ្ឋធានីអាណានិគមបារាំង (French colonial capital) ក្នុងអំឡុងពេលសតវត្សទី ១៩ រហូតមកដល់ពេលនេះ ក្លាយជាទីក្រុងលឿង ឬទីក្រុងខ្មោចលឿង។ អស់រយៈពេលជាច្រើនឆ្នាំ វាត្រូវបានក្លាយជាជម្រករស់នៅ របស់កម្មករតែប៉ុណ្ណោះ បន្ទាប់ពីមានផ្ទុះជំងឺឆ្លងផ្សេងៗ ធ្វើឲ្យក្រុមហ៊ុនរកស៊ីជាច្រើន ព្រមទាំងប្រជាជនផងនោះ បានផ្លាស់ប្តូរអាជីវកម្មរបស់ពួកគេ ទៅកន្លែងផ្សេង ទើបទីក្រុង Grand-Bassam ក្លាយជាទីក្រុងគ្មានមនុស្សរស់នៅមកដល់បច្ចុប្បន្ននេះ។

៣. ទីក្រុង Grytviken ប្រទេស South Georgia
ការតាំងទីលំនៅ របស់ជនជាតិអង់គ្លេសនេះ មើលទៅដូចជាមានគ្រប់ទីកន្លែង ប៉ុន្តែទីក្រុងដែលមិនសូវមានមនុស្សរស់នៅនោះ ដូចជាភាគខាងកើត នៃកោះFalkland ទឹកដីភាគខាងត្បូង មានច្រើនបំផុត នៅក្នុងពិភពលោក ។ដោយឡែកដូចជា ទីក្រុង Grytviken ត្រូវក្លាយជាចំណតទេសចរណ៍មួយ សម្រាប់ការធ្វើដំណើរ នៅលើនាវាជុំវិញ មហាសមុទ្រអង់តាក់ទិក ខណៈដែលទីក្រុងប្រែក្លាយទៅជាទីតាំង សម្រាប់នេសាទត្រីបាឡែន។

៤. ទីក្រុង Agdam ប្រទេស Azerbaijan
ក្នុងអំឡុងពេលសង្រ្គាម នៅក្នុងឆ្នាំ ១៩៩៣ នៃប្រទេស Azerbaijan មានប្រជាជនទាំងអស់ នៃទីក្រុង Agdam ត្រូវបានបង្ខំចិត្តឲ្យចាកចេញ ពីភាគខាងកើត គេចពីសត្រូវ បន្ទាប់ពីបានបំផ្លាញទីក្រុងនេះ ។ មួយចំនួននៃបំណែក ដែលនៅសល់ពីការបំផ្លាញរបស់សត្រូវ ត្រូវបានក្លាយជាទីក្រុងខ្មោច គឺជាវិហារអ៊ីស្លាមតែម្តង។

៥. ទីក្រុងVarosha ប្រទេស Cyprus
ទីក្រុង Varosha គឺជាផ្នែកមួយ របស់ទីក្រុង Cypriot នៃ Famagusta ។ ក្នុងអំឡុងពេល មានអាយុកាល៧០ឆ្នាំ គឺមួយក្នុងចំណោម ទីក្រុងជាច្រើន បានក្លាយជាគោលដៅទេសចរណ៍ ដ៏ពេញនិយមបំផុត របស់ពិភពលោក ។ ទីក្រុងVarosha នេះ បានស្វាគមន៍ភ្ញៀវល្បីៗ ដូចជាលោកស្រី Elizabeth Taylor និងលោក Richard Burton ។ ក្នុងកំឡុងពេលការលុកលុយ របស់ទួរគី នៅឆ្នាំ ១៩៧៤ ប្រជាជនទាំងអស់ ត្រូវបានបង្ខំឲ្យរត់ភៀសខ្លួន ហើយគ្មាននរណាម្នាក់ត្រឡប់មកវិញឡើយ ចាប់តាំងពីបានចាកចេញពីទីក្រុងនេះ។

៦.ទីក្រុង Pyramiden ប្រទេស រុស្ស៊ី
នេះជាសហគមន៍ធ្យូងថ្ម រុករករ៉ែ ដែលមានមូលដ្ឋាន នៅលើកោះមួយ របស់ប្រទេសន័រវែ បន្ទាប់មកបានគ្រប់គ្រងដោយប្រទេសស៊ុយអ៊ែត ប៉ុន្តែក្រោយមកបានលក់ ទៅឲ្យសហភាពសូវៀត។ នៅក្នុងឆ្នាំ ១៩៩៨ ប្រជាពលរដ្ឋ១០០០ នាក់ បានភៀសខ្លួន យ៉ាងឆាប់រហ័ស ដោយបន្សល់ទុកអគារជាច្រើន ហើយរូបភាពនេះ ធ្វើឲ្យទស្សនាមានអារម្មណ៍ សោកសៅក្នុងចិត្ត។

៧.ទីក្រុង Chaiten ប្រទេសឈីលី
ទីក្រុង Chaiten ត្រូវបានជម្លៀស ប្រជាជនចេញនៅក្នុងឆ្នាំ២០០៨ បន្ទាប់ពីបន្ទុះភ្នំភ្លើង ហើយផ្ទះជា ច្រើនដែលស្ថិតតាមដងទន្លេ ក៏បានជួយគ្រោះអន្តរាយដែរ ទើបប្រជាជនរស់នៅទីក្រុង បានសម្រេចចិត្តផ្លាស់ប្តូរទីតាំងទៅរស់នៅកន្លែងផ្សេងៗទៀត។

៨. Spinalonga, ប្រទេស Crete ឬ Greece
ទីក្រុង Spinalonga ជាកោះមួយ ត្រូវបានប្រគល់ឲ្យប្រទេស Crete ឬ Greece ។ ក្នុងអំឡុង សតវត្សទី ១៦ កោះនេះ ត្រូវបានគ្រប់គ្រង ដោយ Venetian និង ប្រើសម្រាប់គោលបំណង ការពារជាតិ។ ក្នុងអំឡុងពេលឆ្នាំ១៩០០ ស្ថិតក្រោមការគ្រប់គ្រង នៃអាណានិគមរបស់មេទ័ពមួយ។ ក្នុងឆ្នាំ១៩៦៥ បានក្លាយជាតំបន់ទេសចរមួយ និងមានអ្នកមកទស្សនា ជាបន្តបន្ទាប់ ។

៩. Oradour sur Glane ប្រទេស France
ប្រជាជនទាំងអស់ ក្នុងភូមិនេះ ត្រូវបានដេញចេញ នៅក្នុងឆ្នាំ១៩៤៤ ដោយអាល្លឺម៉ង់ (German SS)។ ទោះបីជាភូមិថ្មីមួយ ត្រូវបានគេសាងសង់ឡើងជាថ្មីក៏ដោយ តែត្រូវរក្សាទុកជាតំបន់អភិរក្សមួយ នៃការចងចាំរបស់បុរស ចំនួន ៦៤២ នាក់ ក្នុងនោះស្រ្តី និងកុមារត្រូវបានសម្លាប់រង្គាល ក្នុងអំឡុងពេលសង្គ្រាម។

១០. Sesena ប្រទេស អេស្ប៉ាញ
ទីកុ្រង Sesena ចម្ងាយ ៣៥ គ.ម ស្ថិតនៅភាគខាងត្បូង នៃទីក្រុងម៉ាឌ្រីដ ហើយទីក្រុងនេះ មានផែនការអភិវឌ្ឍដ៏ធំមួយ របស់ប្រទេសអេស្ប៉ាញ។ នៅទីនេះជាតំបន់ កើនឡើងខ្ពស់ នៃសេដ្ឋកិច្ច និងអគារការសាងសង់ឡើង នៅចំកណ្តាលទីក្រុង ប៉ុន្តែមិនដែលបានសាងសង់បញ្ចប់ទេ។ រហូតដល់ថ្ងៃនេះ អគារគ្មានមនុស្សមករស់នៅ និងមិនទាន់បានលក់ចេញ អាចនិយាយបានថា អចលនទ្រព្យដ៏ធំ ក្លាយជាទីក្រុងខ្មោច។

១១. Plymouth ប្រទេស West Indies
ទីក្រុង Plymouth ត្រូវបានកប់នៅក្រោមភក់ និងផេះនៅក្នុងឆ្នាំ១៩៩៥ នៅពេលដែលភ្នំភ្លើង Soufrière Hills បានផ្ទុះឡើងជាលើកដំបូង ខណៈហេតុការណ៍នេះមិនធ្លាប់មាន រាប់រយឆ្នាំមកហើយ។ ដោយសារតែគ្រោះមហន្តរាយនេះប្រជាជនទាំងអស់ ត្រូវបានជម្លៀសឲ្យទៅស្នាក់នៅ ក្នុងប្រទេសអង់គ្លេស ប៉ុន្តែពួកគេមិនបានត្រឡប់មកវិញឡើយ។

១២. Villa Epecuen ប្រទេស Argentina
ទីក្រុង Villa Epecuen ក្នុងអំឡុងពេលពាក់កណ្តាល ឆ្នាំ១៩០០ បានក្លាយជាចំណុចក្តៅ សម្រាប់ភ្ញៀវទេសចរ ដោយតែទឹក ក្នុងតំបន់នោះ មានប្រសិទ្ធភាព អាចព្យាបាលជំងឺបាន " healing waters" និងជាកន្លែងភ្ជាប់ការដឹកជញ្ជូន ទៅតំបន់ Buenos Aires ។ ប៉ុន្តែដោយសារតំបន់នេះ ទាបជាងកម្ពស់ទឹក ១០ម៉ែត្រឯណោះ ត្រូវជួបហានិភ័យខ្ពស់ សម្រាប់ប្រជាជនរស់នៅ ទើបត្រូវជម្លៀសចេញវិញ និងគ្មានអ្នកមករស់នៅទៀតឡើយ។

១៣. Argentiera ប្រទេស Italy
អតីតទីក្រុងនេះ ជាកន្លែងរុករករ៉ែមួយ មានមូលដ្ឋាននៅតំបន់ Sardinia ក្នុងទីក្រុង Argentiera នៅឆ្ងាយពីទីក្រុងរ៉ូម ហើយត្រូវបានគេដាក់ឈ្មោះ តាមពាក្យអ៊ីតាលី Silver ។ នៅក្នុងឆ្នាំ១៩៤០ អណ្តូងរ៉ែភ្នំ ត្រូវបានគេបិទ រហូតដល់ឆ្នាំ ១៩៦៣ ធ្វើឲ្យកម្មករចាកចេញទាំងអស់ និងគ្មានមនុស្សរស់នៅទីនេះតទៅទៀត។

១៤. Pompeii ប្រទេស Italy
ទីក្រុង Pompeii បានក្លាយជាតំបន់ដ៏អាសោចន៍មួយ ថែមទាំងមានឈ្មោះថា ជាទីក្រុងខ្មោច ដោយសារតែការកាប់សម្លាប់យ៉ាងឃោឃៅ ក្នុងសម័យសង្គ្រាម ។ ទីក្រុងនេះត្រូវបានបំផ្លាញ នៅក្នុងសតវត្សទី ៧ ពោលមាន ប្រជាជនជាង ២០០០០ នាក់ ត្រូវបានសម្លាប់ និងក្លាយជាតំបន់មួយ គួរឲ្យព្រឺខ្លាចបំផុត ក្នុងប្រវត្តិសាស្រ្ត នៃប្រទេសអ៊ីតាលី ៕

By lookingtoday

 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម