ហេតុអ្វីបានជាត្រូវផឹកទឹក ក្រោយហាត់ប្រាណរួច?
39
ទឹក គឺជាជីវជាតិដ៏សំខាន់បំផុត សម្រាប់មនុស្សធ្វើការងារសកម្ម។ ការទទួលទានទឹកច្រើន ក្រោយពីហាត់ប្រាណរួច គឺជារឿងសំខាន់ ដើម្បីជំនួសនូវជាតិទឹក ដែលបាត់បង់ដោយសារញើស។ ការរក្សាការបង្គ្រប់ជាតិទឹកក្នុងខ្លួនបានល្អ ក៏ជាហេតុផលទ្រទ្រង់ ដល់ការសម្រកទម្ងន់ ដ៏មានប្រសិទ្ធភាពដែរ។ ទោះបីជាយ៉ាងណាក៏ដោយ យកល្អ មិនត្រូវផឹកទឹកច្រើនពេកទេ ក្រោយពីហាត់ប្រាណរួច ព្រោះវាអាចបណ្តាលឱ្យ កង្វះជាតិសូដ្យូម ដែលជាបញ្ហាសុខភាពដ៏គ្រោះថ្នាក់មួយ។
បង្គ្រប់ជាតិទឹក
ការផឹកទឹក ក្រោយពីហាត់ប្រាណរួច នឹងជួយឱ្យអ្នក អាចជំនួសជាតិទឹក ដែលបាត់បង់ក្នុងពេលហាត់ប្រាណ ហើយវាក៏ជាវិធីមួយ ដើម្បីឱ្យប្រាកដថា រាងកាយអ្នកមានជាតិទឹកគ្រប់គ្រាន់ដែរ។ នៅពេលបែកញើស ដោយសារការហាត់ប្រាណ រាងកាយនឹងបាត់បង់ជាតិទឹកដ៏ច្រើន ដែលជាហេតុនាំឱ្យខ្សោះជាតិទឹកបាន បើសិនជាមិនបានញ៉ាំទឹកបន្ថែមទេនោះ។ ការបែកញើសពេលហាត់ប្រាណ អាចនឹងកើនដល់ច្រើនលីត្រឯណោះ បើសិនជាអ្នកហាត់ប្រាណរហូតដល់មួយម៉ោង។ របៀបធ្វើឱ្យដឹងថា អ្នកទទួលបានការបង្គ្រប់ជាតិទឹកគ្រប់គ្រាន់ ឬអត់ក្រោយពេលហាត់ប្រាណនោះ គឺមើលពណ៌របស់ទឹកនោម។ បើសិនជាទឹកនោមថ្លា មានន័យថា រាងកាយមានជាតិទឹកគ្រប់គ្រាន់ហើយ។ នៅពេលបង្គ្រប់ជាតិទឹក ក្រោយហាត់ប្រាណរួច ការញ៉ាំទឹកត្រជាក់ គឺជាជម្រើសដ៏ល្អបំផុត ព្រោះវានឹងជួយស្តារសីតុណ្ហភាព ឱ្យមានកម្រិតធម្មតាវិញ។
សម្រកទម្ងន់
ក្រៅពីជំនួសជាតិទឹក ការញ៉ាំទឹក ក្រោយពីហាត់ប្រាណរួច ក៏ដើរតួនាទីដ៏សំខាន់មួយទៀតដែរគឺការសម្រកទម្ងន់។ ការញ៉ាំទឹក នឹងជួយឱ្យអ្នកឆាប់ឆ្អែត ដូច្នេះ អ្នកនឹងមិនចង់ញ៉ាំអ្វីច្រើនដែរ។ វាគឺជារឿងពិបាកដែរ សម្រាប់រាងកាយបែងចែក នូវភាពខុសគ្នារវាងការឃ្លាន និងស្រេកទឹក ដូច្នេះ ការដែលស្រេកទឹក អាចនឹងធ្វើឱ្យអ្នកឃ្លានខ្លាំងទៅវិញ។ លើសពីនេះទៅទៀត ការខ្សោះជាតិទឹកតែមួយភាគរយ ក៏អាចធ្វើឱ្យថយចុះ នូវការរំលាយអាហារ និងរំខានដល់ការសម្រកទម្ងន់បានដែរ។ ដូច្នេះហើយ ការញ៉ាំទឹក គឺជារឿងដ៏ល្អមួយ ក្រោយហាត់ប្រាណ បើសិនជាអ្នក ព្យាយាមថែរក្សាទម្ងន់ឱ្យនៅសុខភាពល្អ៕
ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី25 មេសា ឆ្នាំ2015
មើលគួរយល់ដឹងផ្សេងៗទៀត
-
តើពិតទេ ដែលថា ការមានភាពតានតឹង អាចនាំអោយឡើងទម្ងន់?
-
សង្កេតមើលអត្តចរិកបុរសតាមរយៈការញ៉ាំបាយពេលល្ងាច
-
អ្នកជំនាញ៖ មុនឆ្នាំ២០៥០ មនុស្សជិតកន្លះ ភពផែនដី នឹងត្រូវការវ៉ែនតា ជាចាំបាច់បំផុត
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!