តើអ្វីជា ដុំសាច់សុដន់ស្លូត Fibroadenoma ?
82
ដុំសាច់នៅសុដន់ មិនមែនសុទ្ធតែជាមហារីកទាំងអស់នោះទេ។ ប្រភេទដុំសាច់ស្លូត (មិនមែនជា មហារីក) ត្រូវបានគេហៅថា Fibroadenoma ។ Fibroadenoma មិនបានគំរាមកំហែង ដល់អាយុជីវិតរបស់ស្ត្រីនោះទេ
ប៉ុន្តែ នៅតែតម្រូវឱ្យមានការព្យាបាល។
Fibroadenoma គឺជាដុំសាច់ ដែលមិនមែនជាមហារីកនៅសុដន់ ដែលជាទូទៅ ត្រូវបានរកឃើញចំពោះស្ត្រី ដែលមានអាយុក្រោម ៣០ ឆ្នាំ តាមរយៈការច្រឹបសាច់សុដន់យកទៅវិភាគ ដើម្បីធ្វើរោគវិនិច្ឆ័យ។
ដុំសាច់ប្រភេទនេះ រួមមាន ជាលិកាសុដន់ និងជាលិកាភ្ជាប់ ហើយវាអាចនឹងកើតមានឡើងនៅសុដន់ម្ខាង ឬទាំងសងខាង។ ពុំមានមូលហេតុពិតប្រាកដណាមួយ ដែលបញ្ជាក់ថា ជាមូលហេតុដែលបណ្ដាលឱ្យ កើតមានជំងឺនេះនៅឡើយ។ អ័រម៉ូនអឺស្ត្រូសែន អាចជាផ្នែកមួយ នៃការកកើត និងការអភិវឌ្ឍន៍នៃដុំសាច់នោះ។ ការប្រើប្រាស់ថ្នាំពន្យារកំណើតតាមមាត់ នៅមុនអាយុ ២០ ឆ្នាំ នឹងបង្កើនហានិភ័យខ្ពស់។
ហើយវាអាចកើនឡើង នៅក្នុងអំឡុងពេលមានផ្ទៃពោះ និងអំឡុងពេលអស់រដូវហើយវាក៏អាចបាត់ទៅវិញ ដោយខ្លួនឯងផងរ៕
ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី27 មេសា ឆ្នាំ2015
មើលគួរយល់ដឹងផ្សេងៗទៀត
-
គួរយល់ដឹង! ផ្លែប៉ោមពណ៌ខុសគ្នា ផ្តល់អត្ថប្រយោជន៍ ក៏ផ្សេងៗពីគ្នាដែរ!
-
រឿង ៩យ៉ាងដែលមិនគួរអោយមានក្នុងប្រវត្តិរូប (CV) របស់អ្នកទេ
-
ស្វែងយល់ចំណង់ចំណូលចិត្តរបស់មនុស្សតាមរសជាតិការ៉េមដែលគេចូលចិត្ត
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!
