ជំនឿ​​៣​យ៉ាង​ដែល​​បុគ្គល​ជោគជ័យ​​​​ប្រកាន់ខ្ជាប់

 
 

គេ​និយាយ​ថា មនុស្ស​ដែល​មាន​ភាព​​ជឿជាក់​លើ​​​ខ្លួន​ឯង​រមែង​​មាន​ទំនុក​ចិត្ត​ខ្ពស់​​ក្នុង​ការ​សម្រេច​គោលដៅ​របស់​ខ្លួន​​។​ លក្ខណៈ​សម្បត្តិ​​មួយ​​នេះ​ពិត​ជា​បាន​រួម​ចំណែក​យ៉ាង​សំខាន់​ជា​មូលដ្ឋាន​គ្រឹះ​មួយ​ក្នុង​​ចំណោម​មូលដ្ឋាន​គ្រឹះ​សំខាន់ៗ​ផ្សេង​ៗ​ទៀត​សម្រាប់​កសាង និង អភិវឌ្ឍ​សមត្ថភាព​របស់​ខ្លួន។ តែ​​ដើម្បី​ដឹង​ថា ជំនឿ​របស់​បុគ្គល​ជោគជ័យ​អាច​សម្គាល់​ដឹង​តាម​រយៈ​អ្វី​ខ្លះ​នោះ សូម​​​តាម​ដាន​ជា​មួយ ​Sabay ខាងក្រោម​ទាំង​អស់​គ្នា។​​​​​

១) មាន​ភាព​ជឿជាក់ និង​ បង្កើត​ជម្រើស​សម្រាប់​ខ្លួន​ឯង​
បុគ្គល​ជោគជ័យ​តែង​​បង្កើត​ជម្រើស​ជានិច្ច​សម្រាប់​ខ្លួន​ក្នុង​ការ​​សម្រេចចិត្ត​​លើ​​កិច្ចការ​អ្វី​​មួយ​ដោយ​​​ជឿជាក់​ និង​មិន​ចាំបាច់​ស្វែង​រក​ជំនួយ​ពី​អ្នក​ដទៃ​នោះ​ឡើយ។ បុគ្គល​ប្រភេទ​នេះ តែង​ធ្វើ​អ្វីៗជា​មួយ​​មហិច្ឆតា​​ខ្ពស់​ដោយ​ភាព​វ័យ​ឆ្លាត​ស្រប​តាម​ទេពកោសល្យ​​​ និង ការ​ផ្ដួចផ្ដើម​របស់​ខ្លួន​​ជាជាង​​​រង់ចាំ​ការ​​ត្រួសត្រាយ​ផ្លូវ​​​​បើក​ភ្លើង​ខៀវ​​ពី​អ្នក​ដទៃ​។ ​​

២) ជឿ​លើ​ហេតុផល តែ​មិន​ជឿ​លើ​កម្មផល
បុគ្គល​ជោគជ័យ​​យល់​ឃើញ​ថា គោលដៅ​បរាជ័យ​កើត​ចេញ​ពី​សកម្មភាព​របស់​ខ្លួន ពោល​គឺ​​ភាព​ខ្វះ​ចន្លោះ​លើ​សមត្ថភាព ជំនាញ ចំណេះដឹង កំហុស​ និង​កាលៈទេសៈ​មួយចំនួន​ទៀត តែ​មិន​មែន​កើត​មក​ពី​កម្មផល​នោះ​ឡើយ។ បុគ្គល​ប្រភេទ​នេះ​មាន​ជំនឿ​ថា ជោគជ័យ​មិន​​ស្លាប់​នោះ​ឡើយ​ ហើយ​ថ្ងៃ​ណា​មួយ​​​វា​នឹង​ធ្លាក់​​ក្នុង​កណ្ដាប់ដៃ​របស់​ខ្លួន​ជាក់ជា​មិនខាន​ជា​មួយ​នឹង​ការ​រៀបចំ​គម្រោង និង ​ទស្សនវិស័យ​ច្បាស់លាស់​​ចេញ​ពី​ការ​ប្រឹងប្រែង​អស់​ពី​​សមត្ថភាព​​។​​​​​​

៣) បម្រើ​អ្នក​ដទៃ​បំបាត់​ភាព​អាត្មានិយម​ខ្លួនឯង
ចំណុច​មួយ​ទៀត​ដែល​​ជា​ជំនឿ​​បុគ្គល​​ជោគជ័យ​ គឺ​​​ជឿជាក់​ថា ​ការ​បណ្ដុះ​​វប្បធម៌​ចែករំលែក​​ដល់​​អ្នកដទៃ​នឹង​ធ្វើ​ឲ្យ​ខ្លួន​ និង​អ្នក​ដទៃ​កាន់តែ​ជោគជ័យ។ ដូច្នេះ ​គ្មាន​អ្វី​ដែល​ខ្លួន​ត្រង់​បង្អែបង្អង់​បំបាត់​ភាព​អាត្មានិយម​​របស់​ខ្លួន​នោះ​ឡើយ ហើយ​​ធ្វើ​ការ​ចែក​រំលែក​ចំណេះដឹង​ដោយ​សុទិដ្ឋិនិយម​​​ទៅ​អ្នក​ដទៃ​​​​កាន់តែ​ច្រើន​ឡើង៕​​


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម