ផឹកស្រាបៀរ អាចបង្កើនហានិភ័យ ជំងឺមហារីកថ្លើម ប៉ុន្តែ កាហ្វេ បន្ថយហានិភ័យជំងឺនេះ
275
ដោយយោងតាមការស្រាវជ្រាវបានអោយដឹងថា អ្នកដែលផឹកស្រាបៀរលើសពី ៣ កំប៉ុងក្នុងមួយថ្ងៃ អាចបង្កើនឱកាសនៃជំងឺមហារីកថ្លើម។
ប៉ុន្តែ មានការស្រាវជ្រាវថ្មីមួយបានរកឃើញថា ការផឹកកាហ្វេ ពិតជាអាចបន្ថយឱកាសរបស់មនុស្សម្នាក់ នៃការកើតជំងឺមហារីកថ្លើម។
អ្នកស្រាវជ្រាវបានមើលទៅលើមនុស្ស ៨,២ លាននាក់ ដែលបានចូលរួមនៅក្នុងការស្រាវជ្រាវ ៣៤។ មានករណីនៃជំងឺមហារីកថ្លើម ២៤.៥០០ ក្នុងចំណោមអ្នកដែលចូលរួមនៅក្នុងការស្រាវជ្រាវ។
គោលបំណង គឺដើម្បីកំណត់ថាតើចំណីអាហារ ទម្ងន់ និងសកម្មភាពរាងកាយ អាចប៉ះពាល់ដល់ហានិភ័យ នៃជំងឺមហារីកថ្លើមយ៉ាងដូចម្តេច។
ស្របជាមួយនឹងការកើនឡើងហានិភ័យ ដែលត្រូវបានផ្សារភ្ជាប់ទៅនឹងការផឹកស្រាបៀរលើសពី ៣ កំប៉ុងក្នុងមួយថ្ងៃ អ្នកស្រាវជ្រាវក៏បានរកឃើញថា ការលើសទម្ងន់ ឬការធាត់ជំរុញដល់ឱកាស នៃការវិវត្តនៃជំងឺមហារីកថ្លើម។
មួយវិញទៀត អាហារដែលត្រូវបានចម្លងដោយ Aflatoxin ដែលជាមេរោគត្រូវបានផលិតដោយមេរោគផ្សិត ដែលជារឿយៗ ជាលទ្ធផលពីការស្តុកទុកអាហារមិនត្រឹមត្រូវ។ អ្នកស្រាវជ្រាវបាននិយាយថា មេរោគទាំងនេះ ជាទូទៅ ត្រូវបានរកឃើញក្នុងអាហារ។
អាហារដែលអាចត្រូវបានប៉ះពាល់ដោយ Aflatoxins រួមមានគ្រាប់ធញ្ញជាតិ និងម្រេចជាដើម។
ការស្រាវជ្រាវអំពីកាហ្វេ និងការធាត់ ឬលើសទម្ងន់ គឺជារឿងថ្មី។ ការស្រាវជ្រាវអំពីការផឹកស្រាបៀរ និង Aflatoxins គឺស្ថិតក្នុងឆ្នាំ២០០៧។
អ្នកស្រាវជ្រាវបានបន្តថា អ្នកអាចបន្ថយហានិភ័យ នៃជំងឺមហារីកថ្លើម ដោយរក្សាទម្ងន់អោយបានល្អ និងដោយមិនផឹកស្រាបៀរ ឬកំណត់ការផឹកស្រាបៀរ ដោយកុំអោយលើសពី ២ កំប៉ុងក្នុងមួយថ្ងៃចំពោះបុរស និងមួយកំប៉ុងក្នុងមួយថ្ងៃ ចំពោះស្ត្រី៕
ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី28 មីនា ឆ្នាំ2015
មើលគួរយល់ដឹងផ្សេងៗទៀត
-
ទីក្រុងទាំង ៥ ដែលធំជាងគេបំផុតនៅលើពិភពលោក
-
រូបិយប័ណ្ណ ដែលមានតម្លៃ ថ្លៃជាងគេបំផុត ទាំង១០ នៅលើពិភពលោក
-
រឿង ៦ យ៉ាងដែលមនុស្សស្រីកត់សម្គាល់មនុស្សប្រុសភ្លាមៗ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!