វិធីសាស្ត្រ​រំងាប់​អារម្មណ៍ រំងាប់​កំហឹង​

 
 

​នៅ​ពេល​អ្នក​ដឹងថា “​កំហឹង​កំពុងតែ​កើនឡើង​” និង​យល់​ច្បាស់​អំពី​មូលហេតុ​របស់​វា​ហើយ អ្នក​ត្រូវ​តែ​ដោះស្រាយ​ជាមួយ​កំហឹង​នោះ​អោយ​បាន​លឿន មុនពេល​ដែល​វា​ស្ថិត​ក្នុង​កាលៈទេសៈ​គ្រប់គ្រង​លែង​បាន​។

មាន​វិធីសាស្ត្រ​ច្រើនណាស់​ដែល​អាច​ជួយ​អោយ​អ្នក​រំងាប់​អារម្មណ៍ និង​គ្រប់គ្រង​កំហឹង​បាន​ដូចជា ៖
•​    ​ដកដង្ហើម​ជ្រៅៗ ៖ ការដកដង្ហើម​យឺតៗ និង​ជ្រៅៗ ជា​វិធីសាស្ត្រ​មួយ​ក្នុង​ការប្រឆាំង​នឹង​ការកើនឡើង​សម្ពាធ​នៃ​កំហឹង​បាន​។ គន្លឹះ​សំខាន់​នោះ​គឺថា ធ្វើយ៉ាងណា​ដក​ដង្ហើមចូល​ទៅក្នុង​ពោះ​អោយបាន​ជ្រៅៗ ដើម្ប​អោយ​ខ្យល់​បរិសុទ្ធ​រត់ចូល​ទៅក្នុង​សួត​បាន​កាន់តែ​ច្រើន​។

•​    ​ហាត់ប្រាណ ៖ ការដើរ​នៅ​ជុំវិញ​កន្លែង​ណាមួយ​ក្នុង​កន្លែងធ្វើការ គឺជា​គំនិត​មួយ​ដ៏​ល្អ​។ វា​នឹង​ជួយ​បញ្ចេញ​នូវ​ថា​ម​ពេល​ដែល​កកកុញ​ក្នុង​ខ្លួន ដូច្នេះហើយ អ្នក​អាច​នឹង​ធ្វើអោយ​អ្វីៗ​ក្នុង​ក្បាល​មាន​ភាព​ត្រជាក់​ជាង​មុន​មិន​ខាន​។

•​    ​ប្រើ​អារម្មណ៍ ៖ ចូរ​ទាញ​ប្រយោជន៍​នៃ​ការ​បន្ធូរ​អារម្មណ៍​របស់វិញ្ញាណ​ទាំង​។ អ្នក​ប្រហែលជា​អាច​ព្យាយាម​ស្តាប់​ចម្រៀង មើល​រូបភាព​ដែល​អ្នក​ចូលចិត្ត ទទួលទាន​កាហ្វេ​បន្តិច​។​ល​។

•​    ​ម៉ាស្សា ឬ​បន្ថយ​ភាព​តានតឹង ៖ ចូរ​ធ្វើ​ចលនា​ស្មា​ចុះឡើង បើសិន​ជា​អ្នក​កំពុងតែ​មាន​អារម្មណ៍​ឈឺចាប់ ឬ​អាច​ម៉ាស្សា​ថ្នមៗ​ទៅ​លើ​ក និង​ស្បែកក្បាល​៕

ប្រភព៖ Health.com.kh


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម